ព័ត៌មានជាតិ

ជនប្រើសារធាតុញៀន០២នាក់ ធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿង ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញៈ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០៣និង០០នាទី មានករណីជនសង្ស័យចំនួន០២នាក់ ធ្វើសកម្មភាព លួចយកម៉ូតូជនរងគ្រោះមួយគ្រឿងនៅមុខផ្ទះលេខ០៣៣ ភូមិមិត្តភាព១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ អឿ រិនដា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះកើតហេតុ ។ ជនសង្ស័យឃាត់ខ្លួន ចំនួន០២នាក់ ៖ ១-ឈ្មោះ ដោ ដោក ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ។ ២-ឈ្មោះ ថោង សុវណ្ណឌី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ។ ទាំង០២នាក់ ស្នាក់នៅបន្ទប់ជួល ភូមិទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះទុកម៉ូតូមួយគ្រឿងម៉ាក Suzuki Nex ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ ១DD-០៦៧៣ នៅត្រង់ចំណុចកើតហេតុ និងទុកកូនសោជាប់នឹងម៉ូតូ រួចដើរចូលទៅក្នុងផ្ទះ ស្រាប់តែមានជនសង្ស័យចំនួន០២នាក់ខាងលើ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ ១BB-៣០៧២ មកឈប់ក្បែរ រួចក៏ធ្វើសកម្មភាព លួចយកម៉ូតូជនរងគ្រោះជិះគេចខ្លួន ។ លុះដល់វេលាម៉ោង១២និង៣០នាទី ថ្ងៃដដែល សមត្ថកិច្ចនគរបាល ខណ្ឌច្បារអំពៅ បានសហការជាមួយសមត្ថកិច្ចនគរបាលស្រុកកៀនស្វាយ ធ្វើការឃាត់ខ្លួនបានជនសង្ស័យ ទាំង០២នាក់ នៅត្រង់ចំណុចភូមិ ទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

វត្ថុតាងដកហូតបានរួមមាន៖ ម៉ូតូចំនួន០២គ្រឿង ម៉ាក Suzuki Nex ពណ៌ស ជារបស់ជនរងគ្រោះ, ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅជារបស់ជនសង្ស័យជិះធ្វើសកម្មភាព ។

ជនសង្ស័យទាំងពីរនាក់ខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញកសាងសំណុំរឿង បញ្ជូនទៅកាន់អធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ដើម្បីបន្តចាត់ការតាមនីតិវិធីផ្លូវច្បាប់ ។ បញ្ជាក់ៈជនសង្ស័យជាអ្នកប្រើប្រាស់នូវគ្រឿងញៀន ៕

មតិយោបល់