កំពង់ធំៈ ថ្ងៃចន្ទ ១៥រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ ២០២១ វេលាម៉ោង០៤និង៤០នាទី មានករណីឆក់ខ្សែភ្លើង០១លើក បណ្តាលឲ្យជាងផ្សារដែកធ្វើសំយាបផ្ទះម្នាក់រងរបួសធ្ងន់ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ស្ថិតនៅចំណុចភូមិស្ទឹងសែន សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
ជនរងគ្រោះឈ្មោះ វង្ស ទូច ភេទប្រុស អាយុ២៦ឆ្នាំ របួសធ្ងន់ មានទីលំនៅភូមិប្រាសាទស្វាយព្រៃ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ។
មូលហេតុ៖ ជនរងគ្រោះជាជាងផ្សារដែក បានធ្វើសំយាបផ្ទះ ដោយខ្វះការប្រុងប្រយ័ត្ន ធ្វើឲ្យប៉ះខ្សែ MV (ខ្សែបញ្ជូនតង់ស្យុងមេ) ។
ក្រោយពេលកើតហេតុ ជនរងគ្រោះ ត្រូវបានគេដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះបន្ទាន់ផងដែរ ៕
មតិយោបល់