ព្រះសីហនុៈ កាលវេលាម៉ោង ១០ និង៤០នាទីយប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូ និងម៉ូតូ បណ្ដាលឲ្យស្លាប់បុរសម្នាក់ នៅលើផ្លូវជាតិលេខ៤ ត្រង់ចំណុច ជិតរោងចក្រញ៉ូវស្តារ ស្ថិតនៅក្នុងភូមិ១ សង្កាត់លេខ១ ក្រុង និងខេត្តព្រះសីហនុ។
ក្រោយពេលកើតហេតុភាគីម្ខាងទៀត រត់គេចខ្លួនបាត់ នៅសល់តែម៉ូតូ ១គ្រឿងទៀត ម៉ាក SUZUKI VIVA ពណ៌ខ្មៅ ពាក់ស្លាកលេខកំពត1C-3580 បើកបរដោយឈ្មោះ ឡុង វិត ភេទ ប្រុស អាយុ ២៦ឆ្នាំ មុខរបរ កម្មករ មានទីលំនៅភូមិពូធឿង ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
គ្រោះថ្នាក់នេះ បណ្ដាលឲ្យឈ្មោះ ឡុង វិត អ្នកបើកបរម៉ូតូ VIVA ស្លាប់នៅនឹងកន្លែងកើតហេតុ។ បច្ចុប្បន្នសពជនរងគ្រោះ បានប្រគល់ជូនទៅឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕



មតិយោបល់