ព័ត៌មានជាតិ

រថយន្តស៊េរីទំនើប១គ្រឿង បើកកៀរជាមួយនឹងរថយន្តដឹកឥដ្ឋ បណ្តាលឲ្យខូចខាតផ្នែកខាង មុខមួយកំណាត់

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តស៊េរីទំនើប បើកកៀររថយន្តដឹកឥដ្ឋ បណ្តាលឲ្យខូចខ្ទេចមួយកំណាត់មុខ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ តាមបណ្ដោយមហាវិថី ឈ្នះ ឈ្នះ ក្នុងភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មាបរថយន្តឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BA 9597 ។ ចំណែករថយន្តដឹកឥដ្ឋ ១គ្រឿងទៀត ពណ៌ខៀវលាយស ពាក់ស្លាកលេខ កំពង់ចាម 3A 3943 ។

ប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ រថយន្តដឹកឥដ្ឋមួយគ្រឿងខាងលើបានបើកតាមបណ្តោយមហាវិថី ឈ្នះ ឈ្នះ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចង្វង់មូល ដែលជាចំណុចកើតហេតុ ក៏មានរថយន្តឡង់គ្រីស័រខាងលើ បើកក្នុងទិសដៅពីលិចទៅកើត ហើយបត់ឆ្វេងសសៀរតាមរង្វង់មូល បត់ទៅលិចដូចគ្នា ក៏ជ្រុលបុកកៀរចំកណ្តាលរថយន្តដឹកឥដ្ឋ បណ្តាលឱ្យរថយន្តឡង់គ្រីស័រ រងការខូចខាតកំណាត់មុខផ្នែកខាងស្តាំ ។

ក្រោយកើតហេតុភាគីទាំងពីរ បានធ្វើការសម្រួលគ្នា ដោយសម្រួលគ្នាមិនត្រូវនៅកន្លែងកើតហេតុ សមត្ថកិច្ចបានយករថយន្តទាំងពីរគ្រឿង ទៅផ្នែកចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ដើម្បីដោះស្រាយបន្ត ៕

មតិយោបល់