ព័ត៌មានជាតិ

(មានវីដេអូ) ឡង់រ៉ូវែ បុក Zoomer X របួសធ្ងន់នារីស្រស់ស្អាត ២នាក់, ទុកឲ្យតែស្លាកលេខ ហើយបើករត់បាត់

ភ្នំពេញ: កាលពីវេលាម៉ោង ជិត ១០យប់ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង បង្កដោយរថយន្តម៉ាក ឡង់រ៉ូវែ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Y-2200 បុកម៉ូតូ Zoomer X បណ្តាលឲ្យនារីវ័យស្រស់ស្អាត ០២នាក់ រងរបួសធ្ងន់គួរសម ហើយរថយន្តបង្កត្រឹមទំលាក់ទុកស្លាកលេខមួយទុកឲ្យម៉ូតូតែប៉ុណ្ណោះ។

ហេតុការណ៍នេះ បានកើតឡើងនៅចំណុចផ្លូវលេខ ៤៨៤ កែង ផ្លូវលេខ ៩៩ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការ។ បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន  Post News បានឲ្យដឹងថា ក្រោយបង្កគ្រោះថ្នាក់ហើយ រថយន្តក៏បានបន្ថែមល្បឿនទៅបាត់ ខណ:សមត្ថកិច្ច ទៅដល់តាមក្រោយ និងរើសយកស្លាកលេខរថយន្តដែលមានលេខ ភ្នំពេញ 2Y-2200 ដើម្បីស្រាវជ្រាវរកម្ចាស់រថយន្ត យកមកដោះស្រាយតាមផ្លូវច្បាប់៕

មតិយោបល់