ភ្នំពេញៈ ព្រះរាជាណាចក្រកម្ពុជាអាចនឹងមានភ្លៀងធ្លាក់ ខណៈប្រព័ន្ធសម្ពាធទាបនៅតែគ្របដណ្ដប់លើឥណ្ឌូចិន នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធន់ធានទឹក និងឧតុនិយមចុះផ្សាយនៅម៉ោង០៧ ព្រឹក ថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០១៦។
សេចក្តីប្រកាសដ៏ដែលក៏បានលើកឡើងដែរថា ព្យុះទី៧ មានឈ្មោះ ចន្ធូ (Chantou) ដែលជាឈ្មោះកម្ពុជាបានដាក់ក្នុងនាមជាសមាជិក នៃគណៈកម្មការព្យុះ បាននឹងកំពុងបង្កើនឥទ្ធិពល ក្នុងប៉ុន្មានថ្មៃទៀតទៅជាខ្យល់កំបុតត្បូង(T Y) ក្នុងទិសដៅពីភាគខាងជើង ឈៀងខាងលិច តម្រង់ឈ្ពោះទៅកាន់ប្រទេសជប៉ុន។ ឯព្យុះទី៦ ក៏មានទិសដៅប្រហាក់ប្រហែលគ្នាផងដែរ ប៉ុន្តែមិនមានឥទ្ធិពលត្រងមកលើព្រះរាជាណាកម្ពុជាយើងទេ ៕

មតិយោបល់