ភ្នំពេញ: កម្លាំងនគរបាលផ្នែកអន្តរាគមន៍ខណ្ឌពោធិសែនជ័យ ដឹកនាំដោយលោកវរៈសេនីយ៍ត្រី ប្រាក់ សុជាតិ អធិការរងនគរបាលខណ្ឌ បានធ្វើការស្រាជ្រាវចាប់ខ្លួនជនជួញដូរគ្រឿងញៀន បានចំនួន២នាក់ ដែលជាមុខសញ្ញាជួញដូរយ៉ាងសកម្ម ដោយដកហូតបានថ្នាំញៀនចំនួន៣១កញ្ចប់ ព្រមទាំងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
ប្រតិបត្តិកានេះបានធ្វើឡើងកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង៣រសៀល នៅចំណុចបន្ទប់ជួលលេខ១១២ ជាន់ទី១ ស្ថិតនៅមុខរោងចក្រប៉ឺរី ភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យទាំង២នាក់នោះទី១-ឈ្មោះ ភូ ចាន់ ភេទប្រុស អាយុ៣២ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិកំពង់ត្រាច ឃុំកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពត។ ទី២-ឈ្មោះ ជឹម សុភា ភេទស្រី អាយុ៣៤ឆ្នាំ មានទីលំនៅក្នុងជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ នគរបាលដកហូតបានវត្ថុតាង រួមមានថ្នាំញៀនប្រភេទម៉ាទឹកកក កញ្ចប់តូចចំនួន២៨កញ្ចប់ កញ្ចប់ធំ៣កញ្ចប់ រួមនិងឧបករណ៍សម្រាប់វេចខ្ចប់មួយចំនួនទៀត។ បន្ទាប់មកបាននាំខ្លួនរួមជាមួយវត្ថុតាង បញ្ចូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕
មតិយោបល់