ភ្នំពេញៈ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០១និង០០នាទីរំលងអធ្រាត្រ មានករណីជនសង្ស័យ២នាក់ បានធ្វើសកម្មភាពលួចគាស់សោទ្វារផ្ទះពលរដ្ឋ ប៉ុនប៉ងចូលលួចយកទ្រព្យសម្បត្តិ នៅត្រង់ចំណុចផ្ទះលេខ១០០N ផ្លូវ៨៥BT ស្ថិតក្នុងភូមិចំរើនផល២ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ សុផល ហៅង៉ោ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំភូមិឫស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ និងម្នាក់ទៀតឈ្មោះ ឡេង ស៊ីណាត ហៅស្នា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំភូមិឫស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ
។ ចំណែកជនរងគ្រោះឈ្មោះ ប៊ុនលី លឹមឈាង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ១០០N ផ្លូវ៨៥BT ភូមិចំរើនផល២ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យក៖ -ម៉ូតូសណ្តោងរ៉ឺម៉កចាស់ចំនួន០១គ្រឿង មិនស្គាល់ម៉ាក ពណ៌ខ្មៅលេខតួ+លេខម៉ាស៊ីន រលុបមើលមិនច្បាស់ (របស់ជនសង្ស័យឈ្មោះ ឡេង ស៊ីណាត) ,ញញួរចំនួន០១ ,ដង្កាប់ចំនួន០២ ,សោចិញ្ចៀនលេខ១៧ចំនួន០១ និងទុលឡឺវីសចំនួន០១ដើម (របស់ជនសង្ស័យឈ្មោះ ហ៊ុន សុផល) ។
បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួន នាំយកទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង ចាត់តាមនីតិវិធី ៕
មតិយោបល់