ព័ត៌មានជាតិ

អាសូរណាស់! យុវជន ២នាក់ បងប្អូនបើកគោយន្តដឹកជីទៅដាក់ស្រែ ត្រូវរន្ទះបាញ់ស្លាប់ម្នាក់

កំពង់ឆ្នាំង: កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ៣និង២៥នាទីរសៀល នៅត្រង់ចំណុចវាលព្រៃត្បែង ក្នុងភូមិចាស់ ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានករណីរន្ទះបាញ់ស្លាប់មនុស្សម្នាក់ និងរងរបួសម្នាក់ខណ:ពេលដែលជនរងគ្រោះទាំង ២ នាក់បើកគោយន្តដឹកជីទៅដាក់ស្រែ។

ជនរងគ្រោះទាំង២នាក់ ត្រូវជាបងប្អូននឹងគ្នា មានទីលំនៅក្នុងភូមិ ឃុំ កើតហេតុខាងលើ៖
១/ឈ្មោះ ស៊ុ សំណាង ភេទប្រុស អាយុ ២៣ឆ្នាំ(ស្លាប់) ។
២/ឈ្មោះ ស៊ុ វល័ក ភេទប្រុស អាយុ ២៦ឆ្នាំ រងបួសត្រូវបានបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព ។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យកោសល្យវិច័យ រួចប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់