ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់រថយន្តសាម៉ុយ១គ្រឿង ផ្ទុកមនុស្ស០៤នាក់ ចេញពីភ្នំពេញ ទៅកាន់ខេត្តរតនគិរី ដោយគ្មានលិខិតបញ្ជាបេសកកម្ម

រតន:គីរី: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ ២០២១ មានរថយន្តសាម៉ុយ០១គ្រឿង ផ្ទុកមនុស្សចំនួន០៤នាក់ ចេញពីភ្នំពេញ ទៅកាន់ខេត្តរតនគិរី ត្រូវបានសមត្ថកិច្ចប្រចាំការគោលដៅចំណុចស្ពានស្រែពក ឃាត់ដើម្បីធ្វើការត្រួតពិនិត្យ។ បន្ទាប់ពីស្រាវជ្រាវរកឃើញថា រថយន្តសាម៉ុយនេះមិនមានលិខិតបញ្ជាបេសកកម្មនោះទេ ហើយផ្ទុកមនុស្សចំនួន០៤នាក់ មានឈ្មោះដូចខាងក្រោម៖

១- ឈ្មោះ បៀន ពក ភេទប្រុស អាយុ33ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករពេទ្យព្រះកុសុម: មានទីលំនៅភូមិជាចជួរ ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង ជាអ្នកបើកបរ(កំពុងឃាត់ខ្លួន)

២- ឈ្មោះ ញ៉ឹប គត់ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករពេទ្យលោកសង្ឃ មានទីលំនៅ ភូមិចតុលោក ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ជាព្រូឡាន(កំពុងឃាត់ខ្លួន)។

៣- ឈ្មោះ ឃាង ចន្នី ភេទស្រី អាយុ៦១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិជ័យជម្នះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី (បញ្ជូនទៅចត្តាឡីស័ក នៅមណ្ឌលស្រុកកូនមុំ)។

៤- ឈ្មោះ ប៊ុត ប៊ុនរក្សា ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិជ័យជម្នះសង្កាត់ឡាបានសៀកក្រុងបានលុងខេត្តរតនគិរី។ (បញ្ជូនទៅចត្តាឡីស័ក មណ្ឌលស្រុកកូនមុំ)។

រីឯរថយន្តសាមុយនេះ ជាកម្មសិទ្ធិឯកជនរបស់លោកគ្រូពេទ្យម្នាក់បម្រើការងារនៅមន្ទីរពេទ្យលោកសង្ឃជាអ្នកស៊ីឈ្នួលដឹកមនុស្ស ០២នាក់ (អ្នកជំងឺ និងអ្នកកម្តរ) ក្នុងតម្លៃ៦០០ដុល្លារ ពីពេទ្យលោកសង្ឃមកខេត្តរតនគិរី។

-ជាទិសដៅបន្ត សមត្ថកិច្ចនឹងបំពេញបែបបទតាមនិតិវីធី បញ្ជូនមនុស្សទាំង ០៤នាក់ និងវត្ថុតាងទៅតុលាការ ដើម្បីចាត់ការតាមច្បាប់ បន្ទាប់ពីអនុវត្តចត្តាឡីស័ករយ:ពេល១៤ថ្ងៃរួចរាល់ ៕

 

មតិយោបល់