ព័ត៌មានជាតិ

ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង បានឲ្យដឹងថា ស្ត្រី២នាក់បានលួចចល័តទីផ្គើនមិនព្រមអនុវត្តតាមវិធានការហាមឃាត់ការធ្វើដំណើរ

២នាក់ថែមទៀតហើយ!
ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង បានឲ្យដឹងថា ស្ត្រី២នាក់បានលួចចល័តទីផ្គើនមិនព្រមអនុវត្តតាមវិធានការហាមឃាត់ការធ្វើដំណើរ ត្រូវបានធ្វើតេស្ត្ររកឃេីញវិជ្ជមានកូវីដ-១៩ ដែលគាត់ជាអ្នកស្រុកកំចាយមារ ខេត្តព្រៃវែង ដោយធ្វើដំណើរមកពីរាជធានីភ្នំពេញកាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ ថ្មីៗនេះ។
អ្នកទាំង ២នាក់ នឹងទទួលទណ្ឌកម្មព្រហ្មទណ្ឌតាមមាត្រា១០ និងមាត្រា១១ នៃច្បាប់ស្តីពីកូវីដ ព្រមទាំងទណ្ឌកម្មរដ្ឋបាលបន្ថែមផ្សេងទៀត បន្ទាប់ពីត្រូវនាំទៅធ្វើចត្តាឡីស័ករយ:ពេល ១៤ថ្ងៃ និងព្យាបាលរួច។
ខណ:នេះ គណ:កម្មការខេត្តបានកំពុងធ្វើការស្រាវជ្រាវពត៌មានស្តីពីកន្លែងដែលគាត់បានចេញដំណើរ មធ្យោបាយធ្វេីដំណេីរ និងអ្នកពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលដេីម្បីយកមកធ្វើចត្តាឡីស័ក និងយកសំណាកទៅពិនិត្យបន្តទៀត។

មតិយោបល់