ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់​ ពាក់ព័ន្ធករណីលួចម៉ូតូ នៅខណ្ឌពោធិ៍សែនជ័យ​

ភ្នំពេញ: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៥និង៣០នាទីរសៀល សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី២ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ជាអ្នកយកព័ត៌មាន ករណីកាច់កលួចម៉ូតូមួយគ្រឿង នៅសង្កាត់កាកាប២​ ខណ្ឌពោធិ៍សែនជ័យ​ ជនសង្ស័យឈ្មោះ មុំ សុជាតិ ជាអ្នកយកព័ត៌មានគេហទំព័រ កវីភ្នំដែក ។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ ដើម្បីធ្វើការសាកសួរ និងអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់