ព័ត៌មានជាតិ

ភ្លៀងលាយឡំខ្យល់កន្ទ្រាក់ បណ្ដាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋ៩ខ្នង និងវត្តចំនួន០១​នៅខេត្តឧត្តរមានជ័យ

ឧត្តរមានជ័យៈ យោងតាមផេករបស់ កងរាជអាវុធហត្ថ ស្រុកអន្លង់វែង បានឲ្យដឹងថា នៅវេលាម៉ោង៤និង០០នាទី
ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២០ មានករណីភ្លៀងលាយឡំនិងខ្យល់កន្ទ្រាក់ បណ្ដាលអោយខូចខាតផ្ទះប្រជាពលរដ្ឋចំនួន០៩ខ្នង និងវត្តចំនួន០១
ឃុំ អន្លង់វែង ភូមិថ្នលថ្មី ចំនួន០៧ខ្នង និងភូមិរំចេក ចំនួន០១ខ្នង
១/ផ្ទះឈ្មោះ យឹម សាមុត ភេទប្រុសអាយុ៤៧ឆ្នាំ ធ្វើពីឈើប្រក់ស័ង្កសីទំហំ៦×៧ម៉ែត្រ ធ្វើពីឈើប្រក់ស័ង្កសីរបើកដំបូល១ចំហៀង។
២/ផ្ទះឈ្មោះ អ៊ុយ សុធាហៅក្រឹមភេទប្រុសអាយុ២៣ឆ្នាំធ្វើពីឈើប្រក់ស័ង្កសីទំហំ៥គុណ៦ម៉ែត្ររបើកដំបូលទាំងស្រុង។
៣/ផ្ទះឈ្មោះ កែវ ប្រុស ភេទប្រុសអាយុ៣៥ឆ្នាំ ធ្វើពីដែកប្រក់ស័ង្កសីទំហំ៧×១១ម៉ែត្រ របើកដំបូល០១ចំហៀង។
៤/ផ្ទះឈ្មោះ វែង ពិសិទ្ធ ភេទប្រុសអាយុ៤២ឆ្នាំ ធ្វើពីឈើប្រកស័ង្កសីទំហំ៤×៤ម៉ែត្ររបើកដំបូល១ចំហៀង។
៥/ផ្ទះឈ្មោះ សោម គឹមហួន ភេទប្រុស អាយុ២៧ឆ្នាំ ធ្វើពីឈើប្រក់ស័ង្កសីទំហំ៤×៥ម៉ែត្ររបើកដំបូល១ចំហៀង។
៦/ផ្ទះឈ្មោះ អៀម យ៉េត ភេទស្រីអាយុ៥៧ឆ្នាំ ធ្វើពីឈើប្រក់ស័ង្កសីទំហំ៥×៦ម៉ែត្រ របើកដំបូលទាំងអស់។
៧/ផ្ទឈ្មោះ អៀម ខុម ភេទស្រីអាយុ៤៧ឆ្នាំ ធ្វើពីឈើប្រក់ស័ង្កសីទំហំ៥×៦ម៉ែត្រ របើកដំបូលទាំងស្រុង។
៨/ផ្ទះឈ្មោះ ទិត្យ ចាន់ ភេទស្រីអាយុ៣៧ឆ្នាំ រស់នៅ ភូមិរំចេកខាងកើត ធ្វើពីឈើប្រក់ស័ង្កសីទំហំ៤×៥ម៉ែត្ររបើកដំបូលទាំងអស់។
ឃុំលំទង នៅភូមិអូរគរគីលើ
ម្ចាស់ ឈ្មោះ ទុយ សុទ្ធ ភេទស្រី អាយុ៦៧ឆ្នាំ (មេម៉ាយ) មុខរបរធ្វើស្រែ របើកដំបូលផ្ទះទំហំ៤×៦ម៉ែត្រ អស់ស័ង្កសីចំនួន១២សន្លឹក។
ភូមិអូរគរគីកណ្ដាល
វត្តអូរគរគីមង្គល :
របើកដំបូលសាលាឆាន់អស់ស័ង្កសីចំនួន០៩សន្លឹក
កុដ៏ចំនួន០២ខ្នង ទំហំ៤×៦ម៉ែត្រ មួយខ្នងរបើកដំបូលស័ង្កសីអស់០៤សន្លឹក និង មួយខ្នងទៀតប្រក់ស្បូវ ខូចខាតដំបូលអស់ពាក់កណ្ដាល
រលំទាំងស្រុងរោងសម្រាប់ទទួលភ្ញៀវ ធ្វើអំពីឈើប្រក់ស្បូវ ទហំ៦×១២ម៉ែត្រ ៕

 

មតិយោបល់