ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភំ្នពេញបានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ​ទាំងយប់! តាមរយៈ Video Conference ស្ដីពីការងារការណែនាំដល់កងកម្លាំងជិះល្បាតក្នុងមូលដ្ឋាន ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាព ធានាឱ្យបានក្នុងមូលដ្ឋានគ្មានការល្មើសចរាចរណ៍

នាយប់ថ្ងៃចន្ទ ០៨កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភំ្នពេញបានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញតាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference ) ស្ដីពីការងារការណែនាំដល់កងកម្លាំងជិះល្បាតក្នុងមូលដ្ឋាន ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាព ធានាឱ្យបានក្នុងមូលដ្ឋានគ្មានការល្មើសចរាចរណ៍ ការជួបជុំផឹកសុី និងការប្រមូលផ្ដុំជួបជុំផ្សេងៗក្នុងមូលដ្ឋានរបស់ខ្លួននៃការបិទខ្ទប់។ ចំពោះការអនុញ្ញាតជូនបងប្អូនប្រជាពលរដ្ឋចេញពីលំនៅដ្ឋាន ដើម្បីទៅផ្សារទិញម្ហូប បន្លែ ត្រីសាច់ សម្រាប់ជីវភាពក្នុងគ្រួសារអាជ្ញាធរមូលដ្ឋានជាអ្នកចេញបណ្ណសម្គាល់ខ្លួនហើយមួយគ្រួសារចេញបានតែមួយនាក់ប៉ុណ្ណោះ ហើយផ្សាររដ្ឋនិងផ្សារឯកជនទាំងអស់ត្រូវអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាល និងអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ” បីកុំ បីការពារ “។

មតិយោបល់