ព័ត៌មានជាតិ

នគរបាលឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីប៉ុនប៉ង និងរំលោភសេពសន្ថវៈ

ព្រះវិហារៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃចន្ទ ៨កើត ខែពិសាខ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ការិយាល័យប្រឆាំងការជួញដូរមនុស្ស នឹងការពារអនីតិជន បានឲ្យដឹងថា កាលពីថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០២១ កម្លាំងផ្នែកជំនាញប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអធិការដ្នាននគរបាលស្រុករវៀងធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ករណីរំលោភសេពសន្ថវៈ និងប៉ុនប៉ងរំលោភ តាមបណ្តឹងឈ្មោះ សាម ជឿ ភេទស្រី អាយុ ៤៤ឆ្នាំ មុខរបរ កសិករ រស់នៅភូមិសន្លុងជ័យ ឃុំរក្សាស្រុករវៀង ។

ជនសង្ស័យ​មានពីរនាក់៖
១ –ជនសង្ស័យឈ្មោះ វ៉ាន់ ឆាន ភេទ ប្រុស អាយុ ២១ឆ្នាំ មុខរបរ កសិករ រស់នៅភូមិកេរ ឃុំរតនៈ ស្រុករវៀង ខេត្តព្រះវិហារ។
២– ជនសង្ស័យឈ្មោះ បួ សុខជាន ភេទ ប្រុស អាយុ ២៤ឆ្នាំ មុខរបរ កសិករ។

ជនរងគ្រោះ​៖
១– ជនរងគ្រោះឈ្មោះ កខ ភេទ ស្រី អាយុ ១៤ឆ្នាំ មុខរបរ កសិករ (ករណីប៉ុនប៉ងរំលោភ)។
២– ជនរងគ្រោះឈ្មោះ កខ ភេទស្រី អាយុ ១៩ឆ្នាំ មុខរបរ កសិករ។

បច្ចុប្បន្នជនសង្ស័យទាំង ០២នាក់ ត្រូវបានកម្លាំងជំនាញយើងកសាងសំណុំរឿងបញ្ជូនទៅអយ្យការសាលាដំបូងចាត់ការបន្ត។

មតិយោបល់