(ហ្សឺណែវ)៖ ប្រធានអង្គការសុខភាពពិភពលោក (WHO) Tedros Adhanom Ghebreyesus បានប្រាប់សន្និសីទសារព័ត៌មានមួយ នៅថ្ងៃចន្ទសប្តាហ៍នេះថា ពិភពលោកអាចធ្វើឲ្យជំងឺរាតត្បាតសកល COVID-19 ស្ថិតនៅក្រោមការគ្រប់គ្រងបាន ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ប្រសិនបើយើងអាចធ្វើការផ្គត់ផ្គង់ ធនធានដែលចាំបាច់ដោយ «យុត្តិធម៌»។
លោក Tedros បានគូសបញ្ជាក់ដូច្នេះថា៖ «យើងមានធនធានជាច្រើន ដែលអាចនាំការឆ្លងរីករាលដាលនៃជំងឺ COVID-19 មកស្ថិតនៅក្រោមការគ្រប់គ្រងបាន ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ប្រសិនបើយើងអនុវត្តវាឱ្យបានជាប់លាប់ និងប្រកបដោយសមធម៌»។
លោក Tedros ក៏បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះ «អត្រាប្រកាសអាសន្ន» ដែលជំងឺ COVID-19 នេះកំពុងឆ្លងរីករាលដាលនៅក្នុងចំណោមអ្នក ដែលមានអាយុចន្លោះពី ២៥-៥៩ឆ្នាំនៅទូទាំងពិភពលោក។ វាចំណាយពេលតែ ៩ខែប៉ុណ្ណោះ ដែលធ្វើឱ្យការស្លាប់កើនឡើងដល់ ១លាននាក់ ៤ខែកើនឡើងដល់ ២លាននាក់ និង ៣ខែកើនឡើងដល់ ៣លាននាក់»៕
AFP៖ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១
មតិយោបល់