ព័ត៌មានជាតិ

អគ្គិភ័យឆាបឆេះទីតាំងមួយកន្លែងនៅខណ្ឌមានជ័យ

ភ្នំពេញ: នៅវេលាម៉ោង៥និង00នាទីល្ងាច ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ មានករណីអគ្គិភ័យមួយបានកើតឡើងស្ថិតនៅផ្លូវ៦៨T ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ម្ចាស់មានឈ្មោះ Zakary john ភេទ ប្រុស អាយុ ៣៤ ឆាំ្ន មុខរបរ អ្នកគ្រប់គ្រងអង្ការ
-មូលហេតុ: ឆ្លង់ចរន្តអគិ្គសនី
-ប្រភេទសំណង់: ថ្មបេតុងផ្ទះ(ទំហំ៨ម៉ែត្រ x១៥ម៉ែត្រ)
-ខូចខាតសំភារះ:សំភារះគ្រែដែក៤ ពូក៨ កង្ហារ២នឹងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ
-ស្លាប់ មនុស្ស : គ្មាន
-របួស មនុស្ស : គា្មន
– រថយន្តការិ. អគ្គិភ័យ : ១គ្រឿងប្រេីប្រាស់ទឹកអស់១ឡាន ស្មេីនឹង៤ម៉ែត្រគូប
– ពន្លត់ចប់ : នៅម៉ោង ១៧:៣០នាទីល្ងាចនាថ្ងៃខែឆ្នាំដដែល ៕

 

មតិយោបល់