ព័ត៌មានជាតិ

Update៖ បុរសជាងជួសជុលម៉ូតូម្នាក់ សង្ស័យតូចចិត្តរឿងងងឹតភ្នែកទើបសម្រេចចិត្តចង.កសម្លាប់ខ្លួនចោលប្រពន្ធ និងកូន ៣នាក់ឲ្យនៅកំព្រា

ភ្នំពេញ: បុរសចំណាស់ម្នាក់សង្ស័យតូចចិត្តរឿងងងឹតភ្នែកទើបសម្រេចចិត្តធ្វើអត្តឃាតដោយចង.កសម្លាប់ខ្លួននៅនឹងផ្ទះរបស់ខ្លួនឯងស្លាប់តែម្តង ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៧និង០៩នាទីព្រឹកថ្ងៃទី២៨ ខែកុម្ភ:ឆ្នាំ ២០២២ ទីតាំងកន្លែងកើតហេតុស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ភូមិសែនសុខ៦ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ សុខ សុវណ្ណ អាយុ ៥២ឆ្នាំមុខរបរជាងជួសជុលម៉ូតូស្នាក់នៅផ្ទះទីតាំងកន្លែងកើតហេតុ។

តាមប្រភពព័ត៌មានពីក្រុមគ្រួសារសាច់ញាតិនៃសពបានឱ្យដឹងថា ជនរងគ្រោះមានជំងឺងងឹតភ្នែកជាយូរឆ្នាំណាស់មកហើយ ប៉ុន្តែតែងតែទៅព្យាបាលជាញឹកញាប់រហូតមកដល់មុនថ្ងៃកើតហេតុជនរងគ្រោះ បានចូលសម្រាកដូចធម្មតា ស្រាប់តែមកដល់វេលាព្រឹកថ្ងៃកើតហេតុក៏ប្រទះឃើញសពចង.ក និងបង្កាន់ដៃផ្ទះបណ្ដាលឲ្យស្លាប់បាត់បង់ជីវិតបាត់ទៅហើយ។

ប្រភពដដែលបានបន្តទៀតថា សង្ស័យជនរងគ្រោះមានការអន់ចិត្តរឿងងងឹតភ្នែកមើលមិនសូវច្បាស់ទើបសម្រេចចិត្តធ្វើអត្តឃាតចង.ក សម្លាប់ខ្លួនចោលប្រពន្ធ និងកូន ៣នាក់ឲ្យនៅកំព្រា។

ក្រោយពេលកើតហេតុក្រុមគ្រួសារសាច់ញាតិសពបានរាយការណ៍ទៅអាជ្ញាធរ មានសមត្ថកិច្ច និងផ្នែកកម្លាំងជំនាញបច្ច័យចុះពិនិត្យ រួចទើបប្រគល់សពឲ្យទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់