ព័ត៌មានជាតិ

សាំយ៉ុង១គ្រឿងបួងចង្កូតគេចរថយន្តដឹកខ្សាច់ចេញពីដេប៉ូ ជ្រុលបុកក្បាលរបាំងថ្មចែកទ្រូងផ្លូវ ខ្ទាតចេញ១កង់ បណ្តាលឲ្យរងការខូចខាត

ភ្នំពេញៈ រថយន្តម៉ាក់សាំងយ៉ុងមួយគ្រឿង វ៉ាក់នឹងរថយន្ត ដឹកខ្សាច់ចេញពីដេប៉ូ ក៏បានបួងចង្កូតគេច ជ្រុលទៅបុកក្បាលរបាំងថ្ម ខណ្ឌចែកទ្រូផ្លូវ បណ្តាលឱ្យខ្ទាតចេញ១កង់ ហើយរថយន្ត រងការខូចខាតកំណាត់មុខយ៉ាងដំណំ ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ២និង៣០នាទី រសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវជាតិលេខ៥ខាងត្បូងស្ពានព្រែកព្នៅ ប្រមាណ១០០ម៉ែត្រ ក្នុងភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។

រថយន្តដែលជួបគ្រោះថ្នាក់ម៉ាកសាំយ៉ុង ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ ២AX៣០៨៣ បើកបរ ដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណឡើយ ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ រថយន្តខាងលើ បានបើកតាមផ្លូវជាតិលេខ ៥ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់កន្លែងកើតហេតុ ក៏មានរថយន្តដឹកខ្សាច់មួយគ្រឿង ចេញពីដេប៉ូខ្សាច់ របស់លោក ឧកញ៉ាញឹក ផន ហៅតាកៅ រថយន្តម៉ាកសាំយ៉ុងនោះ បានទាញចង្កូតគេចចេញទៅឆ្វេងដៃ ក៏ជ្រុលចង្កូតទៅបុក ក្បាលរបាំងថ្មខណ្ឌចែកទ្រូងផ្លូវ ពេញទំហឹង បណ្តាលឱ្យខ្ទាតចេញពីជួរ១កង់ហើយ រថយន្ត ក៏បានរងការខូចខាត ខ្ទេចកំណាត់មុខយ៉ាងដំណំ ។ បន្ទាប់ពីគ្រោះថ្នាក់នគរបាលមូលដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុ ហើយ ទាក់ទងទៅនគរបាលចរាចរណ៍ ចុះមកស្ទួចបញ្ជូន ទៅកាន់ការិយាល័យ ចរាចរណ៍ផ្លូវគោក ដើម្បីដោះស្រាយសងការខូចខាតនៅពេលក្រោយ ៕

មតិយោបល់