ព័ត៌មានជាតិ

ចោរឆក់ប្រភេទទីបីប្រមាញ់ពេលរាត្រី សមត្ថកិច្ចចាប់វាយខ្នោះ

ភ្នំពេញ: ជនសង្ស័យជាប្រភេទទីបីមានគ្នាពីរនាក់ជិះម៉ូតូ១គ្រឿងបានធ្វើសកម្មភាពឆក់ទូរស័ព្ទពីជនជាតិបរទេសបានហើយរត់មិនរួចត្រូវជាប់ខ្នោះសមត្ថកិច្ចចម្ការមន។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ ស្ថិតតាមបណ្ដោយផ្លូវលេខ៣១០ កែងផ្លូវ៦៣ ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

ប្រភពពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់មានគ្នាបីនាក់ស្រីម្នាក់ បានដើរតាមដងផ្លូវ៣១០ ខណ:មកដល់ចំណុចកើតហេតុមុខប៉ុស្តិ៍ទូរទស្សន៍អប្សរា ក៏លេចមុខជនសង្ស័យពីរនាក់ជិះម៉ូតូស្គុបពី ពណ៌សពាក់ស្លាកលេខភ្នំពេញ FU-4413 បានជិះម៉ូតូមកពីក្រោយឈប់ រួចជនសង្ស័យដែលជិះខាងក្រោយបានមកនិយាយជាមួយជនជាតិបរទេសនោះ ស្រាប់តែឃើញឱកាសល្អបានធ្វើសកម្មភាពឆក់យកបានទូរស័ព្ទពីរគ្រឿង មួយគ្រឿងម៉ាកសាមសុង និងមួយគ្រឿងអិនចុចពិល ពេលឆក់បានហើយ ក៏រត់ឡើងជិះម៉ូតូ ហើយពេលនោះមានម៉ូតូពីរគ្រឿងទៀតបើកកៀក ជនសង្ស័យពីរនាក់នោះបណ្ដោះទូរស័ព្ទឲ្យម៉ូតូពីរគ្រឿងទៀតយកទៅបាត់ តែត្រូវអ្នកសារព័ត៌មានឃើញក៏ដេញតាមពីក្រោយស្រែកតាមវិទ្យុទាក់ទងជួយស្កាត់ ត្រូវសមត្ថកិច្ចចម្ការមនសហការជាមួយកម្លាំងអន្តរាគមន៍ក្រុងកំពុងតែល្បាតផងនោះដេញពទ្ធ័ចាប់បាននៅតាមបណ្ដោយផ្លូវម៉ៅសេទុងម្តុំកៅដាយ រួចបាននាំខ្លួនសង្ស័យជាប្រភេទទីបីនោះមកកាន់ប៉ុស្តិ៍បឹងកេងកង១ដើម្បីសួរនាំ។ ចំណែកជនរងគ្រោះក៏បានមកដាក់ពាក្យបណ្ដឹងផងដែរ៕

//youtu.be/nc0dUQ-yc3g

photo_2016-08-14_14-14-33

photo_2016-08-14_14-14-35

photo_2016-08-14_14-14-37

មតិយោបល់