បើតាមរបាយការណ៍ពីខាងប្រទេសអ៊ីតាលីមក ក្លឹប Chelsea អាចនឹងព្រមលក់ Cesc Fabregas ឱ្យទៅក្លឹប Juventus ហើយ ដើម្បីទៅជំនួសតំណែង Pual Pogba នៅសេះបង្គង់។
តាមពិតទៅ Juventus ចង់បាន Nemanja Matic ទេ ប៉ុន្តែដោយសារតែក្រុម Chelsea មិនព្រមលក់ឱ្យ ពួកគេក៏ព្យាយាមចរចាយក Fabregas ជំនួសវិញ ព្រោះខ្សែបម្រើរូបនេះមិនសូវបានចូលលេងទេ។ ជាមួយគ្នានេះដែរ លោក Conte ក៏អាចនឹងលក់រូបគេចេញដែរ ស្របពេលដែលទម្រង់លេងរបស់អ្នកចាត់ការថ្មីរូបនេះ ហាក់មិនសមស្របជាមួយ Fabregas ឡើយ។ ចំពោះការផ្ទេរនេះវិញ ត្រូវបានគេចុះផ្សាយថាអាចនឹងឈានដល់៤០លានផោនជាងឯណោះ។
បន្ទាប់ពីលក់ Pogba ឱ្យទៅក្លឹប Manchester United ទៅ ក្រុម Juventus នៅមិនទាន់រកអ្នកមកជំនួសតំណែងនេះបាននៅឡើយទេ ខណៈដែលពួកគេមានប្រាក់រហូតដល់ទៅជិត១០០លានផោនឯណោះ ដើម្បីស្វែងរកកីឡាករចំណូលថ្មី។
ចំពោះ Fabregas វិញ ជាគោលដៅទីមួយរបស់ក្រុមសេះបង្គង់ក្នុងរដូវកាលដោះដូរកីឡាករនេះ ហើយប្រសិនបើមានអ្វីប្រែប្រួលទៀតនោះ ពួកគេក៏នៅមានជម្រើស១ទៀតដែរ ដោយអាចនឹងទៅទាក់ទងទិញយក Axel Witsel កីឡាករជម្រើសជាតិបែលហ្សិកវិញ៕
មតិយោបល់