ចិនៈ អាជ្ញាធរបាននិយាយថា ភ្លើងបានឆេះផ្ទះជួលមួយកន្លែងនៅក្នុងភាគខាងត្បូងនៃប្រទេសចិនបានសម្លាប់មនុស្ស៧នាក់នៅព្រឹកថ្ងៃអាទិត្យនេះ។ នេះបើយោងតាមសារព័ត៌មានស៊ីនហួចុះផ្សាយនៅថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០១៦ ។
ក្រុមពន្លត់អគ្គិភ័យបានទទួលដំណឹងភ្លើងឆេះនៅម៉ោង ៤ និង ៥១នាទីព្រឹកនៅក្នុង តំបន់Dalang ទីក្រុង Dongguan ខេត្ត Guangdong ។ការិយាល័យកណ្តាលការគ្រប់គ្រងភ្លើងក្នុងតំបន់បានបញ្ជូន កម្លាំងពន្លត់អគ្គិភ័យ ៩០នាក់ និង រថយន្តពន្លត់អគ្គិភ័យ ១៨គ្រឿង និងបានជួយសង្គ្រោះអ្នកស្រុកបាន ១៤នាក់ មុនពេលភ្លើងត្រូវបានពន្លត់នៅម៉ោង ៥ និង២៥នាទី ។
សូមជម្រាប់ថា អ្នកទាំង៧នាក់បានស្លាប់ពេលយកមកសង្គ្រោះក្នុងមន្ទីរពេទ្យ និងពីនាក់ផ្សេងទៀតកំពុងមើលថែយ៉ាងដិតដល់៕
ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ
មតិយោបល់