តាកែវៈ ដោយមានការយកចិត្តទុកដាក់ពីសំណាក លោក សុខ សំណាង ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលពីឯកឧត្តមព្រៈរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង៣និង២០ នាទីលោក យុគ សារ៉ាត់ អធិការនគរបាល ស្រុក បានដឹកនាំកម្លាំងអន្តរាគមន៏ ចុៈ អនុវត្តន៏បំពានលើករណីផឹកស៊ីប្រមូលផ្តុំគ្នា ចាក់ធុងបាសបំពាន លើកបំរាមរបស់រាជរដ្ឋាភិបាលកម្ពុជា លេខ៤៤ ស.ស.រ ចុៈថ្ងៃទី ០៦ ខែមេ សា ឆ្នាំ២០២១ បង្កដោយជនស ង្ស័យចំនួន០២នាក់គឺ ៖
១.ឈ្មោះ រិន រុី ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅភូមិត្រពាំងស្រង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ។
២.ឈ្មោះ ជុំ ចន្នី ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិត្រពាំងស្រង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់
ករណីនេះត្រូវបានសមត្ថកិច្ចយើងបានចុះទៅធ្វើការនាំខ្លួន និងដកហូតធុងបាស មកកាន់អធិការដ្ឋាននគរបាលស្រុកគិរីវង់ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕
មតិយោបល់