ព័ត៌មានជាតិ

គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​២​គ្រឿង​ បណ្តាល​ឲ្យ​ស្លាប់​១​នាក់​ និង​របួសធ្ងន់​២​នាក់​នៅ​កំពង់ស្ពឺ​

កំពង់ស្ពឺ​ : យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថានៅ​ថ្ងៃអាទិត្យ​ ១​កើត​ខែ​ មាឃ​ ឆ្នាំខាល​ ចត្វា​ស័ក​ ពុទ្ធសករាជ​ ២៥៦៦​ត្រូវ​នឹង​ថ្ងៃ​ទី​ ២២​ ខែមករា​ ឆ្នាំ​២០២៣​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​នៅ​លើ​ផ្លូវ​ក្រាល​កៅស៊ូ​ ត្រង់​ចំណុច​ភូមិ​ ត្នោត​ ឃុំ​ទទួល​សាលា​ ស្រុក​ប​សេដ្ឋ​ ខេត្តកំពង់ស្ពឺ​ បណ្តាល​ឲ្យ​ស្លាប់​១​នាក់​ និង​របួសធ្ងន់​ចំនួន​២​នាក់​ ។​

​តាម​ការ​បញ្ជាក់​ពី​សមត្ថកិច្ច​ បានអោយ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ មាន​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ ឌ្រី​ម​ 125​ CC​ ពណ៌​ខ្មៅ​ ស៊េរី​ឆ្នាំ​២០១៦​ ពាក់​ស្លា​កល​ខ​ កំពង់ស្ពឺ​ 1H-9500​ បើកបរ​ដោយ​ឈ្មោះ​ ហួ​ន​ វ៉ា​ន្នី​ ភេទ​ ប្រុស​ អាយុ​១៨​ឆ្នាំ​ ឌុ​ប​ឈ្មោះ​ យ៉ុ​ន​ ម៉ា​ប់​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ អ្នក​ទាំង​ពីរ​ រស់នៅ​ភូមិ​ ត្រ​យឹ​ង​ទេ​ ឃុំ​ ស្វាយ​ច​ចឹប​ ស្រុក​ប​សេដ្ឋ​ ខេត្តកំពង់ស្ពឺ​ ធ្វើ​ដំណើរ​ពី​លិច​ឆ្ពោះទៅ​កើត​ ។​ លុះ​មក​ដល់​ចំណុច​ខាងលើ​ បាន​វ៉ា​ម៉ូតូ​១​គ្រឿង​ រួច​បាន​ជ្រុល​ចង្កូត​ទៅ​បុក​ជាមួយ​ម៉ូតូ​១​ គ្រឿង​ទៀត​ ម៉ាក​ហុងដា​ ឌ្រី​ម​ 125CC​ ពណ៌​ ខ្មៅ​ ស៊េរី​២០២២​ បើកបរ​ដោយ​ឈ្មោះ​ គឹ​ម​ ប៊ុ​ន​ថឹ​ក​ ភេទ​ប្រុស​ អាយុ​១៧​ ឆ្នាំ​ រស់នៅ​ភូមិ​ត្រពាំង​កក់​ឃុំ​ទទួល​សាលា​ ស្រុក​ ប​សេដ្ឋ​ ខេត្តកំពង់ស្ពឺ​ កំពុង​បើកបរ​បញ្ច្រាសទិស​គ្នា​ បណ្តាល​អោយឈ្មោះ​ គឹ​ម​ ប៊ុ​ន​ថឹ​ក​ ស្លាប់​នៅ​កន្លែង​កើតហេតុ​ និង​មនុស្ស​២​នាក់​ទៀត​ រង​របួសធ្ងន់​ ។​ក្រោយ​កើតហេតុ​ សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ធ្វើ​កំណត់ហេតុ​ ប្រគល់​សាកសព​ជូន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ និង​អ្នក​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​គងពិសី​ ។​ ចំណែក​ម៉ូតូ​ទាំង​២​គ្រឿង​ សមត្ថកិច្ច​ជំនាញ​បាន​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទួល​សាលា​ រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី​ ៕

មតិយោបល់