កំពង់ឆ្នាំងៈ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង២និង៣០នាទីក្រោមការបញ្ជាដោយផ្ទាល់របស់ លោក ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំងតាមទូរស័ព្ទ មកលោកអធិការនគរបាលស្រុកកំពង់ត្រឡាចថាមានករណីលេងល្បែងស៊ីសងនៅចំណុចផ្ទះ កែវ សុីដារ៉ូ (ម្ចាស់ផ្ទះ) ស្ថិតក្នុងភូមិដើមពពេល ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ខេត្តកំពអ់ឆ្នាំង ក្រោយពីបានទទួលបទបញ្ជាភ្លាមលោកអធិការស្រុកកំពង់ត្រឡាចបានចាត់បញ្ជាកម្លាំងនគរបាលយុត្តិធម៌ និងកម្លាំងអន្តរាគមន៍ចុះបង្ក្រាបភ្លាមៗ នៅចំណុចផ្ទះខាងលើ ហើយបានឃាត់ខ្លួនជនសង្ស័យចំនួន ០៤ នាក់ ប្រុស ០១ នាក់ និង ដកហូតបៀរចំនួន០១ហ៑ូរ កំរាលចំនួន០១ និង កន្ទេលចំនួន០១ ។ ជនសង្ស័យទាំង ០៤ នាក់មានឈ្មោះ
១. កែវ សុីរីដារ៉ូ (ម្ចាស់ផ្ទះ) ភេទប្រុសអាយុ ៤០ ឆ្នាំ រស់នៅភូមិដើមពពេល ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រាច ខេត្តកំពង់ឆ្នាំង ។
២. កក់ សារី ភេទស្រី អាយុ ៥៣ឆ្នាំ រស់នៅភូមិអូរឬស្ដី ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
៣. អឿន រ៉ា ភេទស្រី អាយុ ៥៥ ឆ្នាំ រស់នៅភូមិកាអត ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
៤. ឈិន វណ្ណៈ ភេទស្រី អាយុ ៥៨ ឆ្នាំ រស់នៅភូមិពពេល ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
បច្ចុប្បន្នកម្លាំងនគរបាលយុត្តិធម៌ បានកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕
មតិយោបល់