ព័ត៌មានជាតិ

ដាច់ភ្លើងតំបន់មួយចំនួន នៅក្រុងតាខ្មៅ

កណ្ដាលៈ យោងតាមការជូនដំណឹងរបស់អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ នឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី៧(GS7-F10) ដើម្បីឲ្យក្រុមការងារធ្វើការជួសជុលខ្សែបណ្តាញតង់ស្យុងមធ្យម(MV) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួន ដែលស្ថិតនៅ៖ (១)ផ្លូវទួលក្រសាំង ភូមិថ្មី សង្កាត់តាខ្មៅ (២)ភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

អតិថិជន នឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១២ ថ្ងៃត្រង់៕

មតិយោបល់