ព័ត៌មានជាតិ

គ្រឿងញៀនបំផ្លាញអនាគនិងក្រុមគ្រួសាររបស់អ្នក

បាត់ដំបង: កាលពីថ្ងៃទី ៨ ខែ ឧសភា ឆ្នាំ២០២១វេលាម៉ោង ២ និងនិង២០នាទីនៅចំណុចភូមិក្តុលលេី ឃុំក្តុល តាហែន ស្រុកបវេល ខេត្តបាត់ដំបង អនុវត្តតាមមតិដឹកនាំរបស់លោក សាត គឹម សានស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ ដំបង រួមទាំងយោបល់របស់លោកកុយ ហៀង ស្នងការរងផែនការងារប្រឆាំ ងគ្រឿងញៀនលោក សុខ សារិន អ ធិ ការនគរបាលស្រុកបវេល បានដឹកនាំកម្លាំង នគរបាលក្នុងអង្គភាពសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុក បង្រ្កាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន០១ករណីក្នុងបទល្មើសជាក់ស្ដែងក្នុងកិច្ចប្រតិបត្តិការនេះបានធ្វើការឃាត់ខ្លួនជនសង័្សយចំនួន០១នាក់៖
១-ឈ្មោះ ឆាំ ពឿន ភេទស្រី អា យុ ៣៤ ឆ្នាំមានទីលំនៅភូមិក្តុលលេី ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង។
-វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកក ICE ចំនួន៣៤ថង់ ទម្ងន់៦,១៩ក្រាម
-ទូរស័ព្ទចំនួ ០១គ្រឿង
-ប្រាក់រៀលចំនួន ១១៥,០០០រៀល(ដប់មួយម៉ឺនប្រាំពាន់រៀល)

បច្ចុប្បន្នសមត្ថកិច្ចបានរៀបចំបញ្ជូនជនសង័្សយនិងវត្ថុតាងមកការិយាល័យជំនាញដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

 

មតិយោបល់