ព័ត៌មានជាតិ

សាហាវណាស់! ជនប្រើសារធាតុញៀន២នាក់ គ្រាន់តែទំនាស់គ្នាពេលលក់ត្រី យកដាវចុងស្រួចកាប់ជនរងគ្រោះម្នាក់ ឲ្យរបួសក្បាល និងជើងធ្ងន់ធ្ងរ

​ស្វាយ​រៀង: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុរស​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង​ឃាត់ខ្លួន​ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ ។​

​ករណី​នេះ​កើតឡើង​នៅ​ថ្ងៃ​ទី​២៦​ ខែមេសា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​៤​និង​៤៥​នាទី​ នៅ​ត្រង់​ចំណុច​ភូមិ​តា​ត្រាវ​ ឃុំ​កំពង់ត្រាច​ ស្រុក​រមាស​ហែក​ ខេត្តស្វាយរៀង​ ។​

​ជន​ដៃដល់​មានឈ្មោះ​ ខឹ​ម​ ស៊ី​ន​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ និង​ឈ្មោះ​ ស​ សេរី​វុ​ត្ថា​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ ទាំង​២​នាក់​រស់នៅ​ភូមិ​ក្រ​ញូ​ង​ ឃុំ​មុខ​ដា​ ស្រុក​រមាស​ហែក​ ខេត្តស្វាយរៀង​ ។​ បាន​ធ្វើតេស្ត​រក​សារធាតុ​ញៀន​លទ្ធផល​វិជ្ជមាន ​(+)​ ទាំង​២​នាក់​ ។​

​ជន​ដៃដល់​បាន​រួម​គ្នា ​ធ្វើ​សកម្មភាព​ ដោយ​ប្រើ​ដាវ​ចុង​ស្រួច​ កាប់​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ​ សាន់​ វ​ណ្ណា​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ នៅ​ភូមិ​ត្រពាំង​តាកែវ​ ឃុំ​ជ្រៃ​ធំ​ ស្រុក​រមាស​ហែក​ ខេត្តស្វាយរៀង​ បណ្តាល​ឲ្យរ​ងរ​បួស​ក្បាល ​និង​ជើង​ខាងឆ្វេង​ ដោយសារ​មាន​ទំនាស់​នឹង​គ្នា​ក្នុង​ពេល​លក់​ត្រី​ ។​

​បច្ចុប្បន្ន​ ជន​រង​គ្រោះ​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​រមាស​ហែក​ រីឯ​ជនសង្ស័យ​ទាំង​ពីរ​នាក់ ​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​រមាស​ហែក​ ដើម្បី​កសាង​សំណុំរឿង ​ចាត់ការ​តាម​ច្បាប់​ ៕

មតិយោបល់