ព័ត៌មានជាតិ

កម្មកររោងចក្រប្រុសស្រី ៤នាក់ មកពីភ្នំពេញចូលស្រុកកំណើតវិញ ត្រូវរថយន្តមណ្ឌលសុខភាព ទៅដឹកយកទៅធ្វើចត្តាឡីស័ក

កំពង់ឆ្នាំង: យោងតាមផេកការិ.ផ្សព្វផ្សាយអប់រំ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ថ្ងៃច័ន្ទ១៥កើត ខែពិសាខ ឆ្នាំឆ្លូវត្រីស័កព.ស២៥៦៤ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង៧និង០០នាទីព្រឹក
រថយន្ដរបស់មណ្ឌលសុខភាពព្រៃគ្រី បានទៅដឹក និងនាំយកប្រជាពលរដ្ឋមកពីភ្នំពេញចូលមកភូមិកំណើតវិញ នៅភូមិពាមឆ្កោក ឃុំពាមឆ្កោក ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង យកទៅធ្វើចត្តាឡីស័កនៅសាលារៀនអនុវិទ្យាល័យប្រពៃគិរីស្រុកជលគិរីចំនួន០៤នាក់ស្រីចំនួន០២នាក់ឈ្មោះ ទិត្យ មាន ភេទ ប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ ជាកម្មកររោងចក្រ
ឈ្មោះ ស្រិន ម៉ារី ភេទស្រី អាយុ ២២ឆ្នាំ ជនជាតិខ្មែរ ជាកម្មកររោងចក្រកាត់ឈ្មោះ សួង វិចិត្ត ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ ជាកម្មកររោងចក្រឈ្មោះ ទិត្យ ភស្ភ័ ភេទស្រី អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ ជាកម្មកររោងចក្រ៕

មតិយោបល់