ករណីហិង្សាជនបង្កផឹកស៊ីស្រវឹង យកកាំបិតប៉័ងតោកាប់បុរសចំណាស់ម្នាក់ ចំស្លឹកត្រចៀក បណ្ដាលឲ្យរងរបួស

កំពង់ឆ្នាំងៈ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ចំណុចផ្ទះឈ្មោះ ប៊ិន វ៉ុន ភេទប្រុស ស្ថិតនៅភូមិព្រៃកោះ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ កើតមានករណីហិង្សា ក្នុងគ្រួសារមានស្ថានទម្ងន់ទោស ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ ឃឹម សារិទ្ធ ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅភូមិព្រៃកោះ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ បានផឹកស៊ីស្រវឹងយក កាំបិតប៉័ងតោ កាប់ទៅលើឈ្មោះ ប៊ិន វ៉ុន ភេទប្រុស អាយុ ៥៣ឆ្នាំ មានទីលំនៅភូមិព្រៃកោះ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ចំស្លឹកត្រចៀកផ្នែកខាងស្ដាំបណ្ដាលឲ្យរងរបួសស្រាលក្រោយពេលកើតហេតុជនបង្កបានគេចខ្លួនបាត់ ។

ក្រោយកើតហេតុកម្លាំងជំនាញបានចុះពិនិត្យកន្លែងកើតហេតុ និង ប្រមូលវត្ថុតាងកសាងសំណុំរឿងតាមនីតិវិធី៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *