ភ្នំពេញៈ សពបុរសម្នាក់ត្រូវបានអ្នកដំណើរ ប្រទះឃើញ ដេកស្លាប់នៅលើដងផ្លូវ ដែលគេសង្ស័យថា ត្រូវបានរថយន្តបុក និងកិនជាបន្តបន្ទាប់ ខណៈពេលដែលគាត់ធ្វើដំណើរ លើដងផ្លូវ ទោះបីជាយ៉ាងណាគេពុំដឹងថា បុរសរូបនោះ បានជួបគ្រោះថ្នាក់ទាំងពីពេលណានោះទេ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ ៦និង១០នាទីព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ នៅតាមបណ្តោយមហា វិថីឈ្នះ ឈ្នះ ក្នុងភូមិ កប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
សពបុរសរូបនោះមានអាយុប្រហែលជាង ៣០ឆ្នាំ ពុំត្រូវបានស្គាល់អត្តសញ្ញាណឡើយត្រូវរថយន្តកិនជាបន្តបន្ទាប់ បែកវល់នៅកណ្តាលផ្លូវ ។
តាមសមត្ថកិច្ចមានការសង្ស័យថា បុរសរូបនោះ បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តបើកបុកនិងកិនតាំងពីពេលយប់ នៅពេល ដែលគាត់ធ្វើដំណើរ ដោយថ្មើរជើងហើយ ត្រូវបានរថយន្តដែល ធ្វើដំណើរឆ្លងកាត់កិនជាបន្តបន្ទាប់ទៀត ។
តាមអ្នកភូមិរស់នៅក្បែរកន្លែងកើតហេតុ បានអោយដឹងថា តាមភិនភាគសពបុរសនោះ ទំនងជាបុរសមានសតិមិនគ្រប់ អត់ស្បែកជើង ដែលបានធ្វើដំណើរ ចុះឡើងនៅលើដងផ្លូវ កាលពីវេលាល្ងាចថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ស្រាប់តែព្រឹកឡើង ភ្ញាក់ផ្អើលប្រទះឃើញ សពបុរសម្នាក់ត្រូវរថយន្តកិនតែម្តង។
សពត្រូវបានអាជ្ញាធរ និងសមត្ថកិចច្ច ចាត់ចែកបញ្ជូនទៅកាន់ឈាបនដ្ឋានវត្តគប់ស្រូវ ដើម្បីបូជាតាមប្រពៃណី៕
មតិយោបល់