ព័ត៌មានជាតិ

Samsung សង់ជំងឺចិត្ត Apple ក្នុងតម្លៃ​តិច​តូច​បំផុត​

​កាល​ពី​ថ្មីៗ​នេះ ក្រុមហ៊ុន Apple បាន​ស្នើ​ទៅ​កាន់​តុលាការ​ឲ្យ Samsung សង់ ២,២​ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​ករណី​រំលោភ​ប៉ាតង់ ប៉ុន្តែ​សេចក្ដីសម្រេច​របស់​តុលាការ​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ បានត្រឹមតែ ១១៩​លាន​ដុល្លារ​ប៉ុណ្ណោះ​។​
​យោង​តាម​ការចុះផ្សាយរ​បស់ Bloomberg បានឲ្យដឹងថា ក្រុមហ៊ុន Samsung ត្រូវ​សងជំងឺចិត្ត​ដល់ Apple ត្រឹមតែ ១១៩​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ ពោល​គឺ​តិចជាង​អ្វី​ដែល​ជា​ការចង់បានរ​បស់ Apple ឆ្ងាយ​ណាស់​។
​ពាក់ព័ន្ធ​នឹង​សម្រេច​ក្ដី​សម្រេច​នេះ តំណាង​ក្រុមហ៊ុន​ទាំង​ពីរ​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទាំងអស់ ដូច្នេះ​មិន​ដឹង​ថា ពួកគេ​បាន​យល់ព្រម​តាម​ការសម្រេច​របស់​តុលាការ ឬ​មួយ​យ៉ាងណា​នោះទេ​៕​
Samsung-vs.-Apple

មតិយោបល់