តាកែវ: ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ពីសំណាក់ លោក សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ
(បង្ក្រាបអំពើលួចមានស្ថានទម្ងន់ទោស) នៅថ្ងៃអង្គារ ១រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ចន្លោះម៉ោង ១០ទៅ១១.០០នាទី មានករណីលួចមានស្ថានទម្ងន់ទោស(វាយសោផ្ទះលួចទ្រព្យសម្បត្តិ)បានកើតឡើង នៅភូមិព្រៃផ្តៅជើង ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ។
ក្រោយពីទទួលបានព័ត៌មានភ្លាម លោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការ នៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស បានដឹកនាំបញ្ជាកម្លាំងជំនាញអធិការដ្ឋាន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃផ្តៅ ចុះធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ០១នាក់ឈ្មោះ ព្រំ ពុទ្ធី ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃផ្តៅជើង ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស បានធ្វើសកម្មភាពចូលលួច យកទ្រព្យសម្បត្តិរួមមាន៖
-ខ្សែកមាសទម្ងន់៤ជីមួយខ្សែ
-ខ្សែដៃមាសទម្ងន់៤ជីមួយខែ្ស
-ចិញ្ចៀនមាសទម្ងន់២ជីមួយវង់ និងប្រាក់ចំនួន១០០ដុល្លារ ដែលមានម្ចាស់ឈ្មោះ នង សារី ភេទស្រី អាយុ ៥៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិព្រៃផ្តៅជើង ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចនាំមកអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងតាមនីតិវិធី រីឯវត្ថុតាងត្រូវបានប្រគល់ឱ្យម្ចាស់ដើមវិញ ៕
ព័ត៌មានជាតិ
មតិយោបល់