ព័ត៌មានជាតិ

First News៖ ម៉ូតូ២គ្រឿង ជិះប៉ះដៃចង្កូតគ្នា បណ្តាលឲ្យដួលបោកផ្ទប់នឹងថ្នល់ នារីម្នាក់ស្លាប់ និង២នាក់ទៀតរបួស

បន្ទាយមានជ័យៈ យោងតាមប្រភពព័ត៌មានពីភ្នាក់ងារ Post News បានឲ្យដឹងថា មុននេះបន្តិច នៅវេលាម៉ោងប្រហែល ៨និង១៥នាទី ព្រឹកថ្ងៃទី៣ ខែមិនា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីម៉ូតូ២គ្រឿងជិះប៉ះដៃចង្កូតគ្នា បណ្តាលឲ្យម៉ូតូមួយគ្រឿងជិះគ្នា៣នាក់ ដួលបោកផ្ទប់នឹងថ្នល់ បណ្តាលឲ្យនារីម្នាក់ ដួលបោកក្បាលស្លាប់យ៉ាងអាណោចអាធ័ម ចំណែកមនុស្សប្រុសស្រី២នាក់ទៀតដែលជាគូដណ្តឹងរងរបួសស្រាល ។ រីឯភាគីម្ខាងទៀតបានបើកម៉ូតូគេចបាត់ពីកន្លែងកើតហេតុ ។

ហេតុការណ៍នេះកើតឡើងនៅជិតវត្តពោធិ៍សុរិយារាម ក្នុងស្រុកអូរជ្រៅ ​ខេត្តបន្ទាយមានជ័យ ។

ព័ត៌មានលម្អិត Post News នឹងផ្សាយជូនបន្តទៀត៕

មតិយោបល់