កណ្តាល: នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង២២ និង ១០នាទី មានករណីជនសង្ស័យ៤នាក់ ក្នុងចំណោមបក្ខពួក៨នាក់ ជាមុខសញ្ញាធ្វើសកម្មភាព ឆក់ទូរសព្ទដៃ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ស្ថិតត្រង់ចំណុចភូមិត្រពាំងឈើនាង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ជនសង្ស័យចំនួន០៨នាក់៖
១.ឈ្មោះ ភក្ដី ផារ៉ាត់ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិទួលត្នោត ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល (ឃាត់ខ្លួន) ។
២.ឈ្មោះ ផល្លី ពិសិដ្ឋ ហៅតយ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិអង្គសំណាង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល (ឃាត់ខ្លួន) ។
៣.ឈ្មោះ ណយ សំណាង ហៅមិញ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិត្រពាំងឈូក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល (ឃាត់ខ្លួន) ។
៤.ឈ្មោះ សុជា ផានិត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិកោះគ្រាប់បាយ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្ដាល (ឃាត់ខ្លួន) ។
៥.ឈ្មោះ ឃឿន ឈាន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិក្រឡឹងដុំ ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្ដាល (គេចខ្លួន) ។
៦.ឈ្មោះ យ៉ាន វិច្ឆិកា ហៅយួន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិដូនម៉ាន់ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្ដាល (គេចខ្លួន) ។
៧.ឈ្មោះ ខេន លីឃៀង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិអង្គសំណាង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល (គេចខ្លួន) ។
៨.ឈ្មោះ ជា ធារ៉ា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិដូនម៉ាន់ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្ដាល (គេចខ្លួន) ។
វត្ថុតាងចាប់យករួមមាន៖ ១-ម៉ូតូមួយគ្រឿងម៉ាកហុងដាC125 ផលិតឆ្នាំ២០២០ ពណ៌ខ្មៅ លេខតួនឹងលេងម៉ាស៊ីន 5857284 ពាក់ផ្លាកលេខ កណ្ដាល 1AK-0638 ។ ២-ខ្សែក្រវ៉ាត់ពណ៌ខ្មៅ ក្បាលរាងអក្សរអេច (H) ចំនួន០១ ។
ដំណើររឿងហេតុ៖ នៅវេលាម៉ោងកើតហេតុខាងលើ កម្លាំងនគរបាលប៉ុស្តិ៍ពើក បានល្បាតក្នុងភូមិសាស្ដ្រ តាមបណ្ដោយផ្លូវជាតិលេខ៤ ខណៈពេលនោះ បានឃើញមានអ្នកជិះម៉ូតូដេញគ្នា ហើយស្រែកថាចោរៗ ទើបកម្លាំងប៉ុស្តិ៍ពើក បានបើករថយន្តដេញតាមពីក្រោយ និងបោះដៃតាមវិទ្យុទាក់ទង ដើម្បីជួយស្ទាក់ផ្លូវ ។ នៅពេលនោះ ជនសង្ស័យព្យាយាមជិះម៉ូតូគេចខ្លួន លុះដល់ចំណុចភូមិអង្គស្នួលទី២ ឃុំពើក ស្រុកអង្គស្នួល ជនសង្ស័យបានជិះម៉ូតូដួល ទើបកម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានម្នាក់ និងវត្ថុតាងម៉ូតូ ខ្សែក្រវ៉ាត់ ហើយនាំមកអធិការដ្ឋាននគរបាលស្រុក ដើម្បីមកសួរនាំ ។
តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ភក្ដី ផារ៉ាត់ បានសារភាពថា ខ្លួននឹងបក្ខពួក បានធ្វើសកម្មភាពឆក់ទូរសព្ទដៃ តែមិនបានសម្រេច បន្ទាប់មកក៏ឃើញរថយន្តស៊ីរ៉ែនរបស់សមត្ថកិច្ច ក៏នាំគ្នាជិះម៉ូតូដើម្បីគេចខ្លួន ហើយក៏ត្រូវសមត្ថកិច្ច ដេញស្ទាក់នឹងឃាត់ខ្លួនបាន ។ ហើយបានសារភាពទៀតថា ខ្លួននឹងបក្ខពួកបានធ្លាប់ធ្វើសកម្មភាព ឆក់ទូរសព្ទនៅតាមផ្លូវជាតិ បានសម្រេចចំនួន០៥លើក ក្នុងនោះនៅម្ដុំផ្សារបែកចានចំនួន០៣លើ និងនៅមុខផ្សារថ្នល់ទទឹងចំនួន០២លើក ។
ចំពោះករណីខាងលើនេះ ជនសង្ស័យទាំង៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ កសាងសំណុំរឿង ដើម្បីបញ្ជូនខ្លួនទៅតុលាការ ។ ចំណែកបក្ខពួក៤នាក់ផ្សេងទៀត សមត្ថកិច្ចកំពុងតែស្រាវជ្រាវស្វែងរកចាប់ខ្លួន ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕
ព័ត៌មានជាតិ
មតិយោបល់