ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីបំពុលឆ្កែយកម៉ូតូផ្ទះប្រជាពលរដ្ឋ…

ពោធិ៍សាត់:ប្រភពយោងតាមផេកអធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងថា ករណីលួច (បំពុលឆ្កែយកម៉ូតូ)
នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ នៅវេលាម៉ោង ៥និង ៣០នាទី នៅចំណុចផ្ទះជនរងគ្រោះឈ្មោះ ហោន វុទ្ធី ស្ថិតក្នុងភូមិក្រឡាញ់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្ត​ពោធិ៍សាត់​ ។
សម្ភារ:បាត់បង់
១. ម៉ូតូC125 ពណ៌ខ្មៅ ស្លាកលេខពោធិ៍សាត់ 1N ៨៨៦០ ផលិតឆ្នាំ ២០២២​ ។
២.ងាប់សត្វឆ្កែ​ ១ក្បាល
ជនសង្ស័យឃាត់ខ្លួននៅអធិការរដ្ឋាននគរបាលស្រុកក្រគរ តាមបញ្ជារឯកឧត្ដម កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់។ ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង៧ និង ៤០នាទី ដើម្បីបំពេញនីតីវិធីបញ្ជូនបន្តទៅការិយាល័យជំនាញ​ ។

មតិយោបល់