បាត់ដំបងៈ ដោយអនុវត្តន៍ តាមការណែនាំបញ្ជាផ្ទាល់ ពីលោកឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង ក៏ដូចជាលោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការសម្របសម្រួលលើនីតិវិធីពីលោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១២និង១៥នាទី នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំក្រុមអន្តរាគមន៍បង្ការបង្ក្រាប សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលដឹកនាំដោយលោកវរសេនីយ៍ទោ វ៉ាន់ តារ៉ា បានចុះប្រតិបត្តិការបង្ក្រាបករណីអំពើលួច មានស្ថានទម្ងន់ទោស (គាស់សោទ្វាររថយន្តលួចយកទ្រព្យសម្បត្តិ) ០១ករណី និងបានធ្វើការនាំខ្លួនជនសង្ស័យម្នាក់ឈ្មោះ ចឹក បូរ៉ា ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មកកាន់ស្នងការដ្ឋាន ។
កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០២និង៣២នាទីរំលងអធ្រាត្រ នៅចំណុចភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជនសង្ស័យខាងលើ បានធ្វើសកម្មភាពគាស់សោទ្វាររថយន្ត រួចលួចយកទ្រព្យសម្បត្តិ របស់ជនរងគ្រោះឈ្មោះ ពេជ្រ សុវណ្ណឆាយឌី ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅខាងលើ ។
សម្ភារៈបាត់បង់មាន៖ -អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ០១សន្លឹក,-បណ្ណបើកបរ០១សន្លឹក,-បណ្ណសម្គាល់យានយន្ត០២សន្លឹក
,-កាត ATM ០៣សន្លឹក,-រូបចម្លាក់ព្រះអង្គចំនួន០៣,-កូនកាបូបចំនួន០២ ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានកម្លាំសមត្ថកិច្ច ការិយាល័យជំនាញកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់ ៕



មតិយោបល់