ព័ត៌មានជាតិ

ហូបផ្សិតពុលមួយគ្រួសារ បណ្ដាលឲ្យស្លាប់ក្មេងប្រុស ២នាក់ នៅខេត្តកោះកុង

កោះកុង: នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ៧និង៣០នាទី កម្លាំងប៉ុស្តិ៍បានទទួលពត៌មានស្តីពីការស្លាប់របស់ប្រជាពលរដ្ឋ ចំនួន ២នាក់ ប្រុស ។

ជនរងគ្រោះ៖
១/ឈ្មោះ ប៊ុណ្ណា សៀវម៉ាន់ ប្រុស អាយុ ១៣ឆ្នាំ (ស្លាប់នៅមន្ទីពេទ្យបង្អែកស្រែអំបិល។
២/ឈ្មោះ ប៊ុណ្ណា កូម៉ា ប្រុស អាយុ ១០ឆ្នាំ មានទីលំនៅ ភូមិព្រះអង្គកែវ ឃុំដងពែង(ស្លាប់នៅមន្ទីពេទ្យគន្ធបុប្ផា)។

មូលហេតុ៖ ហូបផ្សិតពុល កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង
៩និង២០នាទី និង ៥និង៤៦នាទី ល្ងាច។

ក្នុងនោះនៅមាន ឪពុក ម្តាយនិង បងៗចំនួន ៦នាក់ទៀត ដែលកំពុងព្យាបាលនៅមន្ទីពេទ្យ បង្អែកស្រុកស្រែអំបិល ។
បច្ចុប្បន្នសពត្រូវបានយកមកធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់