ព័ត៌មានជាតិ

បុរស ២នាក់ រងរបួសធ្ងន់ស្រាល ក្រោយបើកម៉ូតូបុកគ្នា

ពោធិ៍សាត់: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២១ វេលាម៉ោង ៥ និង៥៥នាទីមានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយម៉ូតូបុកនឹងម៉ូតូបញ្រ្ចាសទិសគ្នា នៅលើផ្លូវកៅស៊ូត្រង់ចំណុចមុខផ្ទះជាងរី ក្នុងភូមិតាលោ ឃុំតាលោ ស្រុកតាលោសែនជ័យ បណ្តាលឲ្យបុរស០២នាក់រងរបួស ធ្ងន់និងស្រាល ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញម៉ូតូម៉ាក វ៉េវអាល់ហ្វា ពណ៌ខ្មៅគ្មានស្លាកលេខ សេរីឆ្នាំ២០១៥ បើកបរដោយឈ្មោះ លី ស៊ន ភេទប្រុសអាយុ ៦៣ ឆ្នាំ មុខរបរកសិករ រស់នៅភូមិព្រៃកន្ទួត ឃុំតាលោ ស្រុកតាលោសែនជ័យ បើកបរពីជើងទៅត្បូង(របួសស្រាល) លុះមកដល់ចំណុចកើតហេតុខាងលើ បានបុកនឹងម៉ូតូមួយគ្រឿងផ្សេងទៀត ម៉ាកហុងដាឌ្រីម សេ ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៦ ស្លាកលេខពោធិ៍សាត់ 1F- 8010 បើកបរដោយឈ្មោះ ប៉ុន ប៉ូ ភេទប្រុសអាយុ ៤២ ឆ្នាំមុខរបរកសិករ រស់នៅភូមិទួលជ្រាវ ឃុំតាលោ ស្រុកតាលោសែនជ័យ(របួសធ្ងន់) ទិសដៅច្រាសគ្នា។

ជនរងគ្រោះទាំងពីរនាក់ត្រូវបានគេបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកបាកាន។

លោកវរសេនីយ៍ទោ អ៊ុល ហៃ អធិការរងស្រុកតាលោសែនជ័យបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពីកត្តាមិនប្រកាន់ស្តាំ ការបេីកបរមិនពាក់មួកសុវត្ថិភាព និងការធ្វេសប្រហែស ទើបបណ្តាលឲ្យគ្រោះថ្នាក់និងរងរបួសបែបនេះ ចំពោះម៉ូតូទាំងពីរគ្រឿងត្រូវបានយកមករក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលតាលោដើម្បីចាត់ការបន្តទៅតាមនីតិវិធី៕

មតិយោបល់