ព័ត៌មានជាតិ

អ្នកលេងល្បែងស៊ីសងខុសច្បាប់៧នាក់ ត្រូវសមត្ថកិច្ចចុះបង្រ្កាប នាំទៅកាន់ប៉ុស្តិ៍ធ្វើការអប់រំ

បាត់ដំបង: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០៣និង១០នាទី នៅចំណុចភូមិសំណាញ់ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង កម្លាំងផ្នែកនគរបាលប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអន្តរាគមន៍ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលភ្នំសំពៅ កម្លាំងប៉ុស្តិ៍រដ្ឋបាលតាគ្រាម នៃអធិការដ្ឋាននគរបាលស្រុកបាណន់ បានចុះប្រតិបត្តិការបង្ក្រាបករណីលេងល្បែងស៊ីសង (បៀតង) ០១ករណី ក្នុងបទល្មើសជាក់ស្តែង ។

ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានចាប់ឃាត់អ្នកលេងល្បែង ស៊ីសងខុសច្បាប់បានចំនួន០៧នាក់៖
១.ឈ្មោះ គុជ ណាល់ ភេទប្រុស អាយុ ៦២ឆ្នាំ មានទីលំនៅភូមិសំណាញ់ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ។
២.ឈ្មោះ ហ៊ាង ស៊ីណាត ភេទស្រី អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិសំណាញ់ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ។
៣.ឈ្មោះ ឈុំ-សុភុត ភេទប្រុស អាយុ ៤១ឆ្នាំ មានទីលំនៅភូមិភ្នំសំពៅលិច ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ។
៤.ឈ្មោះ ប៉ិច-សុវ័ន ភេទប្រុស អាយុ ៤៨ឆ្នាំ មានទីលំនៅភូមិភ្នំសំពៅលិច ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ។
៥.ឈ្មោះ ស៊ីង សួង ភេទស្រី អាយុ ៦៥ឆ្នាំ មានទីលំនៅភូមិសំណាញ់ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ។
៦.ឈ្មោះ អ៊ុន សុខ ភេទស្រី អាយុ ៥៩ឆ្នាំ មានទីលំនៅភូមិសំណាញ់ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ។
៧.ឈ្មោះ សន សែម ហៅ បារាំង ភេទប្រុស អាយុ ៣៩ឆ្នាំ មានទីលំនៅភូមិភ្នំសំពៅលិច ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ។

ក្នុងនោះសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ សន្លឹកបៀតង ០១ហ៊ួរ កំណាត់ឈើសំរាប់កាវសន្លឹកបៀចំនួន ០៦ដើម កន្ទេលក្រាលចំនួន០១ និងប្រាក់ខ្មែរចំនួន ៧០,០០០រៀល (ប្រាំពីរម៉ឺនរៀល) ។

ករណីនេះ នៅក្រោយពេលធ្វើកំណត់ហេតុសាកសួររួច សមត្ថកិច្ចបានធ្វើកិច្ចសន្យាអប់រំ ឱ្យបញ្ឈប់សកម្មភាពនេះបន្តទៀត និងឱ្យវិលត្រឡប់ទៅសហគមន៍វិញ ៕

មតិយោបល់