ព័ត៌មានជាតិ

ថ្លើមពាសមេឃ! ខ្លួនជាបុគ្គលិកសោះ ហ៊ានដល់ថ្នាក់ចាប់រំលោភកូនស្រីម្ចាស់ផ្ទះសំណាក់ ហូលីដេរ

ភ្នំពេញៈ កូនស្រីបង្កើតម្ចាស់ផ្ទះសំណាក់ ហូលីដេរ ត្រូវបុគ្គលិករបស់ខ្លួនចាប់រំលោភបានសម្រេចចំនួនមួយលើក ពេលដែលឪពុកម្តាយមិននៅផ្ទះបានរយៈពេល២ថ្ងៃទើបបែកការណ៍ដល់ឪពុកនារីរងគ្រោះ ចាប់ជនល្មើសយកមកប្រគល់ឲ្យសមត្ថកិច្ច កាលពីព្រឹកថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០១៨ នៅចំណុចផ្ទះសំណាក់យីហោ ហូលីដេរ ស្ថិតនៅភូមិស្លែងរលើង សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពពីសមត្ថកិច្ចបានប្រាប់ថា ជនសង្ស័យខាងលើឈ្មោះ ផល ណាផា​ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាអ្នកគិតលុយក្នុងផ្ទះសំណាក់ ហូលីដេរ និងស្នាក់នៅទីនោះបន្ទប់លេខ១A ជាន់ផ្ទាល់ដី មានស្រុកកំណើត ភូមិកំពង់លាវ ឃុំលេខ២ ស្រុកកំពង់លាវ ខេត្តព្រៃវែង។ ចំណែកនារីរងគ្រោះមានឈ្មោះ (ល.ស.ដ.ន) អាយុ១៥ឆ្នាំ ត្រូវជាកូនម្ចាស់ផ្ទះសំណាក់យីហោ ហូលីដេរ។

យោងតាមពាក្យបណ្តឹងរបស់នារីរងគ្រោះបានឲ្យដឹងថា នៅមុនថ្ងៃកើតហេតុកន្លងមក នាងតែងតែដើរទៅគោះបន្ទប់ជនសង្ស័យដើម្បីសុំខ្ចីទូរសព្ទដៃរបស់គាត់មកលេងហ្គេម លុះដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ រូបនាងបានដើរទៅខ្ចីទូរសព្ទពីជនសង្ស័យម្តងទៀតដោយថ្ងៃនោះឪពុកម្តាយរបស់នាងមិននៅផ្ទះទេគឺទៅខេត្តបាត់ដំបង រួចនាងបន្តទៀតថានៅថ្ងៃដដែលនាងក៏ដើរទៅគោះទ្វារបន្ទប់ជនសង្ស័យក្នុងបំណងខ្ចីទូរសព្ទមកលេងហ្គេមដូចលើក មុនពេលនោះស្រាប់តែជនសង្ស័យបានទាញដៃនាងចូលទៅក្នុងបន្ទប់របស់គេហើយបានធ្វើសកម្មភាពចាប់ស្រាតខោរអាវនាងរួចរំលោភរហូតបានសម្រេចចំនួន១លើកតែម្តងពេលនោះនាងខំរើបម្រាស់ដែតែរើមិនរួច។

នារីរងគ្រោះបន្តថា នៅពេលដែលជននោះធ្វើសក្មភាពរំលោភរួចនាងក៏ស្លៀកសម្លៀកបំពាក់ហើយក៏ដើរចេញមកខាងក្រៅពេលនោះជនសង្ស័យបានដើរមកកន្លែងនាងអង្គុយហើយនាងក៏និយាយថាចាំមើលខ្ញុំប្រាប់ឪពុកម្តាយខ្ញុំ! ពេលនោះជនសង្ស័យឈ្មោះ ផល ណាផា បានប្រាប់នាងថាកុំប្រាប់គាត់អី បើប្រាប់គាត់បានអីមកវិញយ៉ាងច្រើនបានត្រឹមជាប់គុកហ្នឹង ទើបនៅទី២៤ ខែមីនា ឆ្នាំ២០១៨ នាងក៏ប្រាប់ពីដំណើររឿងឲ្យឪពុកម្តាយដឹងហើយឪពុកនាងបាននាំខ្លួនជនសង្ស័យយកមកប្រគល់ឲ្យសមត្ថកិច្ចធ្វើការសាកសួរតែម្តង។

តាមចម្លើយសារភាពរបស់ជនសង្ស័យប្រាប់សមត្ថកិច្ចថា ខ្លួនពិតជាបានធ្វើសកម្មភាពរំលោភលើនារីរងគ្រោះពិតប្រាកដមែន បានសម្រេចចំនួនមួយលើក ប៉ុន្តែគ្មានការបង្ខិតបង្ខំទេ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាការចាត់បន្តតាមនិតិវិធី៕

https://youtu.be/dD0l-ifS3Lw

មតិយោបល់