ព័ត៌មានជាតិ

ជនសង្ស័យ៤នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនដកហូតសារធាតុញៀន៦កញ្ចប់ធំ

កណ្តាលៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ជនសង្ស័យប្រុសស្រីចំនួន៤នាក់ត្រូវបានកម្លាំងនគរបាលក្រុងតាខ្មៅបង្ក្រាបឃាត់ខ្លួនពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

ប្រតិបត្តិការនេះសមត្ថកិច្ចបានធ្វើនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង២៣និង៣០នាទីចំណុចលើផ្លូវបេតុង ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនសង្ស័យចំនួន០៤នាក់៖១-ឈ្មោះទន-ចាន់នី ភេទប្រុស​អាយុ៣៤ឆ្នាំរស់នៅភូមិជំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បាអំពៅ ក្រុងភ្នំពេញ មុខរបរលក់បន្លែ។

២-ឈ្មោះថា-រចន្នី ភេទស្រី អាយុ១៨ឆ្នាំរស់នៅភូមិស្នេហ៍ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង។សព្វថ្ងៃស្នាក់នៅផ្ទះជួលភូមិព្រែកសំរោង០២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរនៅផ្ទះ។

៣-ឈ្មោះលី-គឹមស្រៀងភេទប្រុសអាយុ៣២ឆ្នាំរស់នៅភូមិជំពុះក្អែកសង្កាត់ព្រែកថ្មីខ័ណ្ឌច្បារអំពៅក្រុងភ្នំពេញ។សព្វថ្ងៃស្នាក់នៅផ្ទះជួលភូមិលេខ០១សង្កាត់ស្វាយរលំក្រុងតាខ្មៅខេត្តកណ្តាលមុខរបរលក់ដូរ។

៤-ឈ្មោះសុខធាវីភេទស្រីអាយុ២៩ឆ្នាំរស់នៅសង្កាត់ផ្សារថ្មីទី០២ខ័ណ្ឌដូនពេញក្រុងភ្នំពេញ។សព្វថ្ងៃស្នាក់នៅភូមិលេខ០១សង្កាត់ស្វាយរលំក្រុងតាខ្មៅខេត្តកណ្តាលមុខរបរលក់ដូរ។

វត្ថុតាងចាប់យករួមមាន៖ម៉ូតូ០២គ្រឿងម៉ាកBEATពណ៌សលាយផ្កាឈូកស្លាកលេខភ្នំពេញ1HU-5667និងម៉ាកហុងដាC125ស៊េរីឆ្នាំ២០២១ពណ៌ក្រហមស្លាកលេខភ្នំពេញ1TS-3357),-សារធាតុញៀនចំនួន០៦កញ្ចប់ធំ,-ទូរស័ព្ទចំនួន០៤គ្រឿង។

ករណីនេះជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានបញ្ជូនមកផ្នែកជំនាញនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

 

មតិយោបល់