ប៉ុន្មានថ្ងៃកន្លងមកនេះ មានរឿងគួរឲ្យហួសចិត្តមួយសម្រាប់គូរស្នេហ៍មួយគូដែលប្រព្រឹត្តរឿងនឹកស្មានមិនដល់ ដោយស្នើរសុំឲ្យមិត្តស្រីរបស់ខ្លួនបំពាក់ចិញ្ចៀនឲ្យអាអូនតូចរបស់ខ្លួនតែទីបំផុតដកចេញមិនរួច ។ តាមប្រភពពត៌មាននានាបានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី ២០ ខែមេសា នៅក្នុងទីក្រុង Araguaina រដ្ឋ Tocantisn ប្រទេសប្រេស៊ីល ធ្វើឲ្យមនុស្សជាច្រើននៅលើបណ្តាញសង្គមមានការចាប់អារម្មណ៍យ៉ងខ្លាំង។ មុនពេលកើតហេតុបុរសម្នាក់នេះបានណាត់ជួបមិត្តស្រីរបស់ខ្លួននៅក្នុងសណ្ឋាគារ ហើយចង់ធ្វើឲ្យនាងមានការភ្ញាក់ផ្អើលជាមួយនឹងការសុំរៀបអាពាហ៍ពិពាហ៍ ដោយសុំឲ្យនាងបំពាក់ចិញ្ចៀនឲ្យអាអូនតូចរបស់ខ្លួន ប៉ុន្តែត្រូវជាប់គាំងដកចេញមិនរួច។
ទីបំផុតអ្នកសង្គ្រោះបានសម្រេចចិត្តយកដង្កាប់កាត់ផ្តាច់ចិញ្ចៀននោះចោល ដើម្បីជួយសង្គ្រោះជីវិតបុរសម្នាក់នោះ៕
ព័ត៌មានជាតិ
មតិយោបល់