ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ចនគរបាល ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីហិង្សាដោយចេតនា

កំពង់ឆ្នាំង: ថ្ងៃសុក្រទី៣០ ខែមេសា ឆ្នាំ២០២១ កម្លាំងជំនាញព្រហ្មទណ្ឌ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រៃបាក់ បានចុះឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប្រព្រឹត្តបទល្មើស ហិង្សាដោយចេតនាមានស្ថានទម្ងន់ ស្ថិតនៅក្នុងភូមិព្រៃកោះ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

ជនសង្ស័យឈ្មោះ យឹម សារិទ្ធ ហៅ (ច្រូច) ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ ។ បានប្រព្រឹត្តបទល្មើស ហិង្សាដោយចេតនាមានស្ថានទម្ងន់ ទៅលើជនរងគ្រោះឈ្មោះ ប៊ិន ថុន កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ កសាងសំណុំរឿង និងបញ្ជូនទៅកាន់ស្នងការដ្ឋាន នគរបាលខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់