ព័ត៌មានជាតិ

អាវុធហត្ថក្រុង ចុះបង្ក្រាបបទល្មើសគ្រឿងញៀន នៅមុខពេទ្យលោកសង្ឃ ឃាត់មនុស្ស១៦នាក់

ភ្នំពេញ:កម្លាំងអាវុធហត្ថខណ្ឌទួលគោក សហការជាមួយកម្លាំងការិយាល័យគ្រឿងញៀន
អាវុធហត្ថក្រុងចុះត្រួតពិនិត្យ និងឃាត់ខ្លួនជនសង្ស័យចំនួន១៦នាក់ ស្រី៤នាក់ នាវេលាម៉ោង១៥ និង០០នាទី រសៀលថ្ងៃទី១៩ ខែមេសាឆ្នាំ២០១៦ ពីបទចែកចាយ ដោយខុសច្បាប់ នូវសារធាតុគ្រឿងញៀន នៅចំណុចម្តុំផ្ទះជួល ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ប្រតិបត្តិការនេះដឹកនាំដោយលោកវរសេនីយ៍ត្រី បាន់ សុភាព នាយការិយាលយ័ប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយមានការសម្របសម្រួល ពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាររងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ សមត្ថកិច្ចប្រាប់ឲ្យដឹងថា ជនសង្ស័យរួមមាន៖
1-ឈ្មោះ រិទ្ធ ឧត្តម ភេទប្រុស អាយុ25ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ទឹកល្អក់3 ខណ្ឌទួលគោក។
2-ឈ្មោះ ឡេង ប៊ុនធី ភេទប្រុស អាយុ32ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួល សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ។
3-ឈ្មោះ គឹម ធាន ភេទប្រុស អាយុ17ឆ្នាំ មុខរបរជាងឡាន ស្នាក់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
4-ឈ្មោះ ប៊ុន ហេង ភេទប្រុស អាយុ23ឆ្នាំ មុខរបរជាងឡាន ស្នាក់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
5-ឈ្មោះ ឡាក់ សាឡាត់ ត្ភេទប្រុស អាយុ26ឆ្នាំ មុខរបរជាងពិដាន ស្នាក់នៅ ខណ្ឌសែនសុខ
6-ឈ្មោះ ភាព សុភក្រ្ត ភេទប្រុស អាយុ24ឆ្នាំ មុខរបរជាងពិដាន ស្នាក់នៅខណ្ឌសែនសុខ។
7-ឈ្មោះ យ័ន ចាន់សុផល ភេទប្រុស អាយុ19ឆ្នាំ មុខរបររត់ម៉ូតូ ស្នាក់នៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
8-ឈ្មោះ រ័ត្ន ស្រីកា ភេទស្រី អាយុ24ឆ្នាំ មុខរបររត់តុ ស្នាក់នៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
9-ឈ្មោះ គា ស្រីអូន ភេទស្រី អាយុ28ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ។
10-ឈ្មោះ ផន វិបុល ភេទប្រុស អាយុ16ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅស្រុកបាទី ខេត្តតាកែវ។
11-ឈ្មោះ ធិន ធារិទ្ធ ភេទប្រុស អាយុ21ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅស្រុកបាទី ខេត្តតាកែវ។
12-ឈ្មោះ រ៉ា វី ភេទប្រុស អាយុ19ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
13-ឈ្មោះ នៅ សុខឃាង ភេទស្រី អាយុ27ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅស្រុកអង់ ស្នួល ខេត្តកណ្តាល។
14-ឈ្មោះ អ៊ុច ស្រីចិន ភេទស្រី អាយុ32ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ។
15-ឈ្មោះ ស៊ុ សំភី ភេទប្រុស អាយុ35ឆ្នាំ មុខរបរអនាម័យ ស្នាក់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
16-ឈ្មោះ ចាន់ ភេទប្រុស អាយុ26 មុខរបររត់ម៉ូតូ ស្នាក់នៅសង្កាត់កាកាប ខណ្ឌពោធិ៍ សែនជ័យ។

វត្ថុតាងចាប់យករួមមាន ក្រាមសថ្លា៤កញ្ចប់តូច ដបជក់៧ ដែកកេស២ ថង់សម្រាប់ច្រកមួយចំនួន
បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងបានបញ្ជូនទៅការិយាល័យគ្រឿងអហ
ក្រុង ដើម្បីចាត់ការបន្ត៕

photo_2016-04-20_12-20-32 photo_2016-04-20_12-20-32 (2) photo_2016-04-20_12-20-33 (2) photo_2016-04-20_12-20-33

មតិយោបល់