ភ្នំពេញៈ បុរសម្នាក់បានធ្លាយពោះវៀនស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ យ៉ាងអាណោចអាធ័ម ខណៈដែលជិះម៉ូតូមួយគ្រឿង ត្រូវរថយន្តឃ្លុបដឹកទំនិញបើកកៀរ រួចកិនពីលើពេញទំហឹង កាលពីវេលាម៉ោង០៨ នឹង១០នាទីយប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវមហាវិថី ឈ្នះ ឈ្នះ ស្ថិតក្នុងភូមិកប់ស្រូវធំ សង្កាត់គោរកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
សពជនរងគ្រោះ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ មានវ័យប្រហែល៤០ឆ្នាំ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះ ជិះម៉ូតូមួយគ្រឿងម៉ាកស្កុបពី ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 1IF-9850 ធ្វើដំណើរ ទិសដៅពីកើតទៅលិច លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តឃ្លុបដឹកទំនិញមួយគ្រឿងម៉ាក ហ៊ីយ៉ានដាយ ពណ៌ក្រហមបិតឡូហ្គោ L-M-H ដឹកជញ្ជូន ពាក់ផ្លាកលេខភ្នំពេញ 3F-4369 បើកបរដោយបុរសម្នាក់ ស្របទិសដៅគ្នា មកពីក្រោយបានកៀរជាមួយម៉ូតូ បណ្តាលឲ្យដួលខ្ទាតជនរងគ្រោះ ចូលកង់រថយន្តខាងក្រោយ ផ្នែកខាងស្តាំ កិនចេញពោះវៀនមកក្រៅស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុតែម្តង ។ ភ្លាមនោះ តៃកុងរថយន្តឃើញសភាពមិនស្រួល បានបើកទ្វារចុះរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុកនៅប័ណ្ណសំគាល់រថយន្ត១ សន្លឹក នឹងប័ណសម្គាល់ខ្លូន១សន្លឹក ។
ក្រោយកើតហេតុ សម្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចបានទាក់ទងទៅសមត្ថកិចជំនាញ ចុះមកធ្វើការវាស់វែងយករថយន្ត នឹងម៉ូតូទៅរក្រាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់ ។ ដោយឡែកសពជនរងគ្រោះ សម្ថកិច្ចធ្វើកំណត់ហេតុរួចទំនាក់ទំនងរកសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់