សូមប្រុងប្រយ័ត្ន! កូនស្រីតូចអាយុ ៣ខួប លូកដៃទាញចង្កូតរថយន្ត បណ្ដាលឲ្យរេបុកទ្រូងផ្លូវ

ភ្នំពេញៈ កាលពីវេលាម៉ោង ៩និង៥នាទីយប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តមួយគ្រឿង បើកបុកទ្រូងផ្លូវបណ្ដាលឲ្យរងការខូចខាត ស្ថិតទល់មុខវិទ្យាល័យបឹងត្របែកផ្លូវព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាក ហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AS-0534 អ្នកបើកបរឈ្មោះ យ៉ន សុភណ្ឌ ភេទស្រី អាយុ ៣៦ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

មូលហេតុ៖ កូនទាញដៃចង្កូត។

ដំណើររឿង៖ មុនពេលកើតហេតុរថយន្តខាងលើ ធ្វើដំណើរពីត្បូងទៅជើង តាមបណ្ដោយផ្លូវព្រះមុនីវង្ស មានគ្នា ៤នាក់ ឪពុកម្ដាយ និងកូនប្រុសស្រី លុះមកដល់ចំណុចកើតហេតុ កូនស្រីតូចដែលមានអាយុប្រមាណ ៣ខួប អង្គុយនៅខាងមុខជាម្ដាយ លូកដៃទាញចង្កូតឡាន បណ្ដាលឲ្យរេបុកទ្រូងផ្លូវតែម្ដង។

ករណីនេះ ត្រូវបានសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែង យកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ចំពោះអ្នករងរបួស បញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *