(ប៉េកាំង)៖ ក្រុមអ្នកជួយសង្រ្គោះនៅក្នុងប្រទេសចិន នៅថ្ងៃអាទិត្យនេះបានឱ្យដឹងថាមនុស្សយ៉ាងហោចណាស់ ២០នាក់ដែលបានចូលរួមក្នុងកម្មវិធីរត់ម៉ារ៉ាតុង (marathon) នៅឯតំបន់ភ្នំស្ថិតក្នុង Gansu ភាគពាយព្យនៃប្រទេសបានស្លាប់ដោយសារតែអាកាសធាតុអាក្រក់លាយឡំជាមួយ ភ្លៀងទឹកកក និងខ្យល់បក់ខ្លាំង។
អ្នកចូលរួមការរត់ marathon មានចំនួន១៥១នាក់ត្រូវបានអះអាងថាមានសុវត្ថិភាព ហើយមនុស្សសរុប ១៧២នាក់បានចូលរួមក្នុងព្រឹត្តិការណ៍នេះ។ រី ឯអ្នកដែល បានបាត់បង់ជីវិតខាងលើត្រូវបានគេរយការណ៍ថាបានបាត់បង់សីតុណ្ហភាពក្នុងរាងកាយភ្លាមៗដោយសារស៊ីតុណ្ហភាពចុះត្រជាក់ខ្លាំងពេក។
អាជ្ញាធរបានបញ្ជូនក្រុមអ្នកជួយសង្រ្គោះ៧០០នាក់ទៅកាន់កន្លែងកើតហេតុ ខណៈមនុស្សម្នាក់ត្រូវបានគេ រាយការណ៍ថានៅបន្តបាត់ខ្លួននៅឡើយ៕
Reuters៖ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១
មតិយោបល់