ព័ត៌មានជាតិ

បង្រ្កាបមុខសញ្ញាជនសង្ស័យចំនួន០៤នាក់ ក្នុងចំណោមបក្ខពួក០៦នាក់ ករណីកាប់រថយន្តយកទ្រព្យសម្បត្តិ

ពោធិ៍សាត់: យោងតាមផេក អធិការដ្ឋាននគរបាលស្រុកក្រគរ បានឲ្យដឹងថា នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង០៧ និង ២៥នាទី រហូតដល់ម៉ោង១៧និង០០នាទី ដោយមានមតិចង្អុលការ​ និងណែនាំពីលោក​ឧត្តមសឹនីយ៍ទោ​ ស​ ថេង​ ស្នងការនគរបាលខេត្តពោធិ៍សាត់​ បានដាក់បទបញ្ជាដល់លោក​វរសេនីយ៍ទោ​ មោក​ ភារម្យ​ អធិការនគរបាលស្រុក​ក្រគរ​បានដឹកនាំ​ កម្លាំងជំនាញព្រហ្មទណ្ឌស្រុក ,កម្លាំងប៉ុស្តិ៍អន្សាចំបក់ ,កម្លាំងប៉ុស្តិ៍ក្បាលត្រាច ,កម្លាំងប៉ុស្តិ៍អន្លង់ត្នោត ,សហការជាមួយកម្លាំងអាវុធហត្ថស្រុក បានបង្រ្កាបមុខសញ្ញាក្នុងករណីកាប់រថយន្ត យកទ្រព្យសម្បត្តិ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង​០៤និង១០នាទី​ នៅចំណុចខាងលិចឃុំអន្សាចំបក់ ចម្ងាយប្រហែល៥០០ម៉ែត្រ លើកំណាត់ផ្លូវជាតិ​លេខ៥ ​ស្ថិតក្នុងភូមិខ្សាច់ល្អិត​ ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ក្នុងចំណោមបក្ខពួក៦នាក់៖

១-ឈ្មោះ សោម គឹមហួរ ភេទប្រុស អាយុ ២២ឆ្នាំ ជាតិខ្មែរ រស់នៅភូមិខ្សាច់ល្អិត ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់​ ។ ២-ឈ្មោះ នី រតនា (ចូច) ភេទប្រុស អាយុ ២០ឆ្នាំ ជាតិខ្មែរ រស់នៅភូមិកំពង់លើ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ (ជាជនដៃដល់)​ ។ ៣-ឈ្មោះ ហ៊ីង កុយទិទិ ភេទប្រុស អាយុ ២២ឆ្នាំ ជាតិខ្មែរ រស់នៅភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ (ជាជនដៃដល់)​ ។ ៤-ឈ្មោះ សូត្រ ទីណា (ដូច) ភេទប្រុស អាយុ ១៦ឆ្នាំ ជាតិខ្មែរ រស់នៅភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ ចំណែក២នាក់ទៀត សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្ត ។

ជនសង្ស័យទាំង០៤នាក់ខាងលើ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកក្រគរ តាមបញ្ជាឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តពោធិ៍សាត់ ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង៧និង ៣២នាទី ដើម្បីអនុវត្តន៍ទៅតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់