ពោធិ៍សាត់ៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ នៅវេលាម៉ោង១៣និង២៥នាទី កម្លាំងប៉ុស្តិ៍បឹងបត់កណ្តោល បានចុះបង្រ្កាបករណីល្បែងស៊ីសងចំនួនមួយកន្លែង នៅចំណុចផ្ទះរបស់ឈ្មោះ ស្រី ប៉ែន ភេទស្រី អាយុ៥៤ឆ្នាំ ស្ថិតនៅភូមិព្រះអំពិល ឃុំបឹងបត់កណ្ដោល ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងបត់កណ្ដោល បានឲ្យដឹងថា ការបង្រ្កាបល្បែងស៊ីសងខាងលើ គឺសមត្ថកិច្ចធ្វើឡើង បន្ទាប់ពីប្រជាពលរដ្ឋបានផ្ដល់ព័ត៌មានថា មានករណីល្បែងស៊ីសងនៅចំណុចខាងលើ សមត្ថកិច្ចបានចុះបង្រ្កាបភ្លាមៗ ជាលទ្ធផល ឃាត់ខ្លួនមនុស្សចំនួន០៣នាក់ ស្រី០១នាក់ទី០១ឈ្មោះ ស្រី ប៉ែន ភេទស្រី អាយុ៥៤ឆ្នាំ (ម្ចាស់ផ្ទះ) ទី០២ឈ្មោះ ប៉ែល យន ភេទប្រុស អាយុ៦២ឆ្នាំ ទី០៣ឈ្មោះ សឿន ជឿន ភេទប្រុស អាយុ៤៧ឆ្នាំ អ្នកទាំងបី រស់នៅភូមិព្រះអំពិល ឃុំបឹងបត់កណ្ដោល នឹងវត្ថុតាងមានបៀរចំនួន០១ហ៊ូរ កំរាលចំនួន០១ និងកន្ទេលចំនួន០១ លោកនាយប៉ុស្តិ៍បានបន្តថា បច្ចុប្បន្នអ្នកទាំង០៣នាក់ ត្រូវបាននាំយកមកប៉ុស្តិ៍ ដើម្បីអប់រំ និងធ្វើកិច្ចសន្យា ឲ្យត្រលប់ទៅផ្ទះវិញ ៕
មតិយោបល់